សមត្ថកិច្ច ខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីម៉ោង៩យប់ថ្ងៃទី ២៤ ខែ០១ ឆ្នាំ២០២២ នៅចំណុច ផ្លូវលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ បូ រ៉ាវីន អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងដែលដកហូតបានរួមមានក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ០៣កញ្ចប់ ម៉ូតូ zoomer ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DO-2599 ទូរស័ព្ទដៃ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២