រថយន្តមួយគ្រឿងបើកបុ..កយុវជនម្នាក់ កំពុងជិះម៉ូតូតាមផ្លូវបណ្តាលឱ្យស្លា..ប់នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូចេញពីកម្មវិធីមិត្តភក្កិ ត្រូវរថយន្តឡិចស៊ីសមិនចាំស្លាកលេខបើកបុករួចបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ថត់នេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៤៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះឡាត់ វិសាល អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ ស្នាក់នៅ ភូមិដំណាក់ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូ ម៉ាកzoomer x ពណ៌ខ្មៅលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1DF-4733 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ 317 ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក ឡិចស៊ីស ពណ៌ខ្មៅមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាសទិសគ្នាមកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់ម៉ូតូ និងសពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២