អគ្គីភ័យលេបត្របាក់ផ្ទះពលរដ្ឋមួយកន្លែង នៅខណ្ឌឬស្សីកែវបណ្តាលឲ្យនារីម្នាក់ស្លា.ប់ និង ម្នាក់ទៀតរងរបួស

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះស្តុកក្រណាត់បោះដុំ មួយកន្លែងជាប់ម្ចាស់ផ្ទះស្រីៗ០៣នាក់ នៅខាងក្នុងបណ្ដាលឱ្យឈ្លក់ផ្សែងភ្លើង រលាកភ្លើង និងកូនស្រីម្ចាស់ផ្ទះម្នាក់ស្លាប់ ចំណែកម្តាយ និងស្ត្រីម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ នៅផ្ទះ លេខ ១ C ផ្លូវ បេតុង ភូមិ បឹងសាឡាង ក្រុម ១ នៅជាប់ បុរីសម្បត្តិ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ ផ្ទះ កើត ហេតុ និង អ្នក ស្នាក់ នៅ ក្នុងផ្ទះ មិន ទាន់ ស្គាល់ អត្តសញ្ញាណ នៅ ឡើយទេ គ្រាន់ តែ ដឹងថា ជាអាជីវករ លក់ ក្រណាត់ បោះដុំ នៅ ផ្សារ អូឡាំពិក បច្ចុប្បន្ន កំពុង សង្គ្រោះ នៅ មន្ទីរពេទ្យ ។

ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋ នៅ ជិត ខាង ផ្ទះ កើតហេតុបានឲ្យដឹងថា ផ្ទះដែលឆេះគឺស្តុកក្រណាត់ពេញ ក្នុង ផ្ទះ ទុក សម្រាប់ លក់ បោះ ដុំ នៅ ផ្សារ អូឡាំពិក ។ នៅមុនពេល កើត ហេតុ ពេលល្ងាច គឺ ម្ចាស់ ផ្ទះ គាត់ បាន ដុត កំទេច ក្រណាត់ នៅ មុខ ផ្ទះ គាត់ តែ ត្រូ វ សមត្ថកិច្ច មូលដ្ឋាន ចុះ ទៅ ហាម ឃាត់ ក៏ ត្រូវ ម្ចាស់ ផ្ទះ ពន្លត់ ភ្លើង វិញ ។ លុះ ដល់ ម៉ោង កើត ហេតុ ស្រាប់ តែ មាន អណ្ដាត ភ្លើង ឆេះ យ៉ាង សន្ធោសន្ធៅ នៅ ខាង ក្នុង ផ្ទះ កើត ហេតុ និង ខាង មុខ ផ្ទះ ឆេះ រាលដាល ដល់ រថយន្ត តូយ៉ូតា ព្រូស មួយ គ្រឿង បណ្តាល ឲ្យ ខូចខាត ទាំង ស្រុង ទើប បង្ក ការ ភ្ញាក់ផ្អើល ដល់ អ្នក ជិត ខាង នាំគ្នា គោះ ទ្វារ និង ស្រែក ហៅ ម្ចាស់ ផ្ទះ តែដោយសារ តែ ភ្លើង ឆេះ ខ្លាំង ទៅហើយ ទើបអ្នកនៅខាងក្នុងផ្ទះ មិន អាច ចេញ មក ក្រៅបាន ហើយបាន ត្រឹម នាំ គ្នា រត់ ទៅ ជាន់ លើ ដំបូល គេច ពី អណ្ដាត ភ្លើង ។

ប្រភព ពី ប្រជាពលរដ្ឋ ដដែល បានបន្តទៀតថា ភ្លាមៗ នោះ គាត់ ក៏ រាយការណ៍ ប្រាប់ សមត្ថកិច្ច មូលដ្ឋាន សុំ រថយន្ដ ពន្លត់ អគ្គិភ័យ ជា ច្រើន គ្រឿង ចេញ អន្តរាគមន៍ ជួយសង្គ្រោះ ។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃ ការិយាល័យ បង្កា និង ពន្លត់ អគ្គីភ័យ បាន ចេញ រថយន្ត ពន្លត់ អគ្គិភ័យ ជាច្រើន គ្រឿង ចេញអន្តរាគមន៍ជួយសង្គ្រោះបាញ់ទឹកពន្លត់ភ្លើង និងជួយសង្គ្រោះ អាយុជីវិត មនុស្ស ដែលជាប់ នៅខាង ក្នុងបាន ដោយសុវត្ថិភាព ចំនួន ០២នាក់ គឺ ម្តាយ និង អ្នក ស្នាក់ នៅ ជាមួយគ្នា ។ ចំណែក កូន ស្រី ម្ចាស់ផ្ទះឈ្លក់ ផ្សែង និង រលាក់ សន្លប់ ស្ដូក ស្ដឹង នៅ ក្នុងផ្ទះ ត្រូវ បាន កម្លាំង សមត្ថកិច្ច ជំនាញ ចូល ទៅ ជួយ សង្គ្រោះ និង បញ្ជូន ទៅ សង្គ្រោះ ភ្លាមៗ ផងដែរ តែ ជា អកុសល ដោយ សារ តែ ជន រង គ្រោះ នៅ ក្នុង ផ្សែង យូរ ពេក រហូត ដាច់ ខ្យល់ ស្លាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុ ដែលបង្ក ឲ្យមាន អណ្ដាត ភ្លើង ឆាបឆេះកើតឡើងនេះ នៅមិន ទាន់ អាច បញ្ជាក់ បាន ទេ កំពុង ស្រាវជ្រាវ រក មូលហេតុ ។ ចំណែក សម្ភារ ខូចខាត ក្រណាត់ ផ្ទះ លេខ ១C ខូចខាត ទាំង ស្រុង និង រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2BG-2501 ឆេះខូចខាតទាំងស្រុង។ ក្នុងប្រតិបត្តិការនេះផងដែរ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនឡាន ទើបបាញ់ទឹករលត់ជាស្ថានពរ៕
ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២