អគ្គីភ័យឆេះអគារភោជនីយដ្ឋានយីហោ” ឌឺអូវើថែម”នៅក្រុងបាត់ដំបង សរុបជាទឹកប្រាក់ខូចខាតប្រហែលជាង២៨ ០០០ដុល្លារ

ខេត្តបាត់ដំបង៖ គ្រោះអគ្គីភ័យមួយបានកើតឡើង បន្ទាប់ពីអគារភោជនីយដ្ឋានយីហោ” ឌឺអូវើថែម” នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង ០២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ម្ចាស់ទីតាំងដែលមានអគ្គិភ័យឆាបឆេះមាន
ឈ្មោះ នី សារ ភេទប្រុស អាយុ ២៧ ឆ្នាំ សរុបជាទឹកប្រាក់ប្រហែល ២៨ ០០០ដុល្លារ ( ពីរម៉ឺនប្រាំបីដុល្លារ )។

របាយការណ៍ដដែលបានបន្តថា ចំពោះ ករណីនេះ បានបង្កឱ្យមានការខូចខាតអគារភោជនីយដ្ឋានមួយខ្នងមានទំហំ ២០ម៉ែត្រ គុណនិង ១៧ម៉ែត្រ សង់អំពីថ្ម កំពស់៥ជាន់(ឆេះបន្ទប់ជាន់ទី០៤)រួមនឹងសម្ភារប្រើប្រាស់ក្នុងបន្ទប់មួយចំនួនទៀត។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចជំនាញ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៤គ្រឿង ទើបភ្លើងរលត់ទៅវិញ។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតករណីអគ្គិភ័យឆេះនេះ គឺស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅឡើយ៕
ដោយ ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២