វិមានក្រឹមឡាំងបានព្រមានពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច

វិមានក្រឹមឡាំងបានព្រមានថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិចនឹងធ្វើឱ្យទំនាក់ទំនងការទូតរវាងភាគីទាំងពីរកាន់តែអាក្រក់ឡើង ដោយមិនធ្វើឱ្យប៉ះពាល់ដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្សី Tass កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការពិភាក្សារបស់សភាអាមេរិកអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតី ពូទីន និងមេដឹកនាំរុស្ស៊ី មិនបានគិតដល់ការពិតនោះទេ។ លោកថាការដាក់ទណ្ឌកម្មបែបនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់លោកពូទីន នោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យខូចទំនាក់ទំនងការទូតរវាងរុស្ស៊ី និងលោកខាងលិច។

ភាពតានតឹង រវាង រុស្ស៊ី និង អ៊ុយ ក្រែនមិនបាន បង្ហាញសញ្ញាណាមួយ នៃការចុះត្រជាក់ឡើយ។ ទីក្រុងមូស្គូបានផ្ញើសំណើរសុំការធានាសន្តិសុខទៅអង្គការណាតូ រួមទាំងលក្ខខណ្ឌមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធមិត្តយោធា ហើយណាតូត្រូវតែកំណត់សកម្មភាពរបស់ខ្លួននៅអឺរ៉ុបខាងកើត៕

ដោយ៖សោម៉ា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២