ថ្មីចែស ! អាជ្ញាធរកូឡុំប៊ី បង្ក្រាបបានគ្រឿងញៀនបង្កប់ក្នុងផ្លែដូងជិត ២ម៉ឺនផ្លែ

នេះជាករណី និងបទល្មើសថ្មីមួយ ដែលគេពុំធ្លាប់បានជួបប្រទះ នាពេលមកកន្លង ដោយក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានលួចបន្លំ និងបង្កប់គ្រឿងញៀននៅក្នុងផ្លែងដូង ។ ដោយកាលពីពេលថ្មីៗនេះ អាជ្ញាធរទីក្រុងកាតាហេណានៃប្រទេសកូឡុំប៊ី បានធ្វើការបង្ក្រាប់បទល្មើសគ្រឿងញៀន ដោយបានរកឃើញផ្លែដូងប្រមាណជា ២ម៉ឺនផ្លែ (១៩.៧៨០ផ្លែ) លួចបង្កប់គ្រឿងញៀនដាក់ក្នុងស្បោងចំនួន ៥០៤កញ្ចប់ បន្លំក្នុងទូកុងទីន័រ ឆ្លងកាត់កំពង់ផែទីក្រុងកាតាហេណា នៃប្រទេសកូឡុំប៊ី ត្រៀមបញ្ជូនទៅកាន់ អឺរ៉ុប គោលដៅទៅប្រទេស អ៊ីតាលី។

ក្រុមមន្ត្រីនាយកដ្ឋានបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងការប៉ូលីស កូឡុំប៊ី បានរកឃើញគ្រឿងញៀនទាំងនោះ នៅម៉ោងចុងក្រោយខណៈទំនិញទាំងនេះ ត្រៀមបញ្ជូនចេញទៅកាន់ ប្រទេសអ៊ីតាលី។

ក្រុមមន្ត្រីប៉ូលីសនៃទីក្រុងកាតាហេណា នៃប្រទេសកូឡុំប៊ី នៅមិនទាន់បានបញ្ជាក់ពីទំហំចាប់បានគ្រឿងញៀននេះនៅឡើយទេ។ដោយសារតែសារធាតុញៀន កូកាអ៊ីនត្រូវបានបំប្លែងជាវត្ថុរាវ លាក់ក្នុងផ្លែដូង ពេលនេះ ប៉ូលីសកំពុងនាំយកទៅត្រួតពិនិត្យក្នុងមន្ទីរពិសោធន៍ដើម្បីបញ្ជាក់ឲ្យបានច្បាស់បន្ថែមទៀត៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២