ធ្វើដល់គ្រូពេទ្យហើយនៅមកធ្វើចោរប្លន់ម៉ូតូគេទៀត ត្រូវអាវុធហត្ថ ភ្នំពេញ ចាប់វាយខ្នោះបញ្ជូនទៅតុលាការ!

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុចភ្លើងស្តុបផ្លូវ១០០៣កែងផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង ពិសី ហៅ វិរៈ អាយុ៣៣ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ pass app មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព ធាក់យកម៉ូតូ រហូត ឃើញនារីម្នាក់ជិះម៉ូតូស្កុបពី តែម្នាក់ឯង ឈប់ស្តុបក្រហម រូបគេក៏ធ្វើសកម្មភាព ធាក់រុញច្រាន នារីម្នាក់នោះ ធ្លាក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេចខ្លួន ស្រាប់តែនាទីម្នាក់នោះបានស្ទុះមកចាប់ជនសង្ស័យភ្លាមៗ និងស្រែកឆោឡោ ផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ តែម្ដង។ ចំណែកម៉ូតូត្រូវបាន អាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២