ថ្ងៃក្រោយគេបបួលទៅផឹកស៊ីកុំបដិសេធ បើបដិសេធអាចរងគ្រោះដូចស្ត្រីម្នាក់នេះ !

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនា ដោយប្រើដុំថ្មវាយទៅលើជនរងគ្រោះ ។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង១៥នាទីយប់ថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២២ នៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនបង្កមានឈ្មោះប៊ុន សុភា ហៅខ្នុយ ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ  មុខរបរមិនពិតប្រាកស្នាក់នៅផ្ទះលេខ ផ្លូវបេតុង ក្រុមទី១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតរ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះមានឈ្មោះយោម ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រងរបួសឆ្អឹងថ្ពាលខាងឆ្វេង)។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនបង្កឈ្មោះប៊ុន សុភា បានផឹកនៅផ្ទះរបស់ខ្លួន រួចបាបដើរទៅផ្ទះជនរងគ្រោះឈ្មោះយោម ចាន់ធឿនដើម្បីបបួលគ្នាផឹកស៊ី តែជនរងគ្រោះមិនព្រមទៅផឹកស៊ីជាមួយ ហើយបានដើរដេញចេញពីផ្ទះខ្លួន លុះដល់ម៉ោងកើតហេតុ ក៏មានរឿងទំនាស់ពាក្យសំដីគ្នា ហើយជនសង្ស័យបានយកដុំថ្មវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសលើផ្ទៃមុខខាងឆ្វេង។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់បានជនសង្សយ័ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែកវត្ថុតាងដកហូតបានដុំថ្មចំនួន០១ដុំ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២