វាំងននខ្មៅនៃអំពើឃា..តកម្ម យកសពទៅកប់ចោល នៅពីរទីតាំងផ្សេងគ្នានោះ បានបើកហើយ

ករណីឃាតកម្មគិតទុកជាមុន ដោយសម្លាប់រួចយកសាកសពទៅកបចោល នៅពីរទីតាំងផ្សេងពីគ្នា ដោយជនរងគ្រោះមានចំនួន ២នាក់គឺស្រី១នាក់ និងប្រុស១នាក់ ។ឥឡូវនេះ វាំងននខ្មៅនៃអំពើឃាតកម្មយ៉ាងព្រៃផ្សៃនេះ ត្រូវបានបើក និងបង្ក្រាបបានហើយ ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឱ្យដឹងពីមូលហេតុដំបូង នៃអំពើឃាតកម្មយ៉ាងឃោរឃៅនេះថា
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា មានករណី ប្រទះឃើញ សាកសព ដែលគេកប់ក្នុងដី ដែលមានសភាពហើមស្អុយ ចំនួន ០២ទីតាំងផ្សេងពីគ្នាគឺទីតាំងទី១ នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ហើយជនរងគ្រោះមានឈ្មោះ LI HONG ហៅ Da Da ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩២ កាន់លិខិតឆ្លងដែនលេខៈ EH48085068 ។ ទីតាំងទី២ នៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា ២០ឆ្នាំ ទៅ ២៥ឆ្នាំ មានកំពស់ ១,៥៥ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង មិនទាន់កំណត់បានអត្តសញ្ញាណ ។

បើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុដដែលបានបញ្ជាក់ថា តាមការពិនិត្យវិភាគរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តអាចសន្និដ្ឋានបានថាៈ ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីអំពើ ឃាតកម្ម ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះ រួចទើបយកសាកសពទៅកប់ចោល ។
**សេចក្តីសន្និដ្ឋានជំហានដំបូង
ចំពោះករណី ឃាតកម្ម (សម្លាប់រួចយកសាកសពទៅកប់ចោល) ទាំង ០២ករណី ខាងលើនេះ ឆ្លងតាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពជនរងគ្រោះទាំង ០២នាក់ ព្រមទាំងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីស្លាកស្នាមអំពើ ដែលជនសង្ស័យសម្លាប់ជនរងគ្រោះ រួចយកសពទៅកប់ចោលក្នុងដីនៅទីកន្លែងផ្សេងពីគ្នាគឺជាករណីតែមួយ ។ បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង ០២នាក់ បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ ។
**កិច្ចសហប្រតិបត្តការណ៍
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយហេតុការណ៍ប្រទះឃើញសាកសព ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ដោយបង្កើតគណៈកម្មការមួយ ដោយមានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងមានការចូលរួមសហការណ៍ពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,ខេត្តកណ្តាល , នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ បានសហការយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ,រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងខេត្តព្រៃវែង ។
**លទ្ធផលស្រាវជ្រាវស៊ើបអង្កេត
ចាប់ពីមានហេតុការណ៍ប្រទះឃើញសាកសព នៅថ្ងៃទី ២១ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធក្នុងហេតុការណ៍ មកសួរបំភ្លឺ សរុបចំនួន ១៤នាក់ ក្នុងនោះ៖ ប្រុស ១២នាក់ ជនជាតិចិន និងស្រី ២នាក់ (ជនជាតិចិន១នាក់ និងជនជាតិវៀតណាម១នាក់) ហើយក្នុងចំណោមជនសង្ស័យ និងអ្នកពាក់ព័ន្ធហេតុការណ៍ទាំង ១៤នាក់ ដែលកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួន អ្នកដែលជាប់ពាក់ព័ន្ធមានចំនួន១១នាក់ និង មនុស្ស ០៣នាក់ទៀត (បុរសជនជាតិចិន១នាក់ ,នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់)គឺមិនជាប់ពាក់ព័ន្ធនឹងករណី នេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។

**សមត្ថកិច្ចធ្វើការបង្ក្រាបបានជនសង្ស័យចំនួន ៦នាក់ ៖
-១-ឈ្មោះ HE JI HUI ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
-២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-៣-ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញ កុំព្យ័ទ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-៤-ឈ្មោះ YI CONG YONG ហៅ DAO DAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាកដ ។
-៥-ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ ក្រុមហ៊ុន ជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EG7273520 មានទីលំនៅ មិនពិតប្រាកដ ។
-៦-ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EJ2970802 មានទីលំនៅ មិនពិតប្រាកដ ។
**ករណី ចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់ មានជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធបន្ថែមទៀត ៖
-១-ឈ្មោះ PENG JIN LONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
– ២-ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងផ្នែកទិញឥវ៉ាន់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-៣-ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
-៤-ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
-៥-ឈ្មោះ WEI YA QI ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ហើយជនសង្ស័យទាំង ០៦នាក់ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី ឃាតកម្ម ក៏ជាក្រុមតែមួយ ជាមួយនឹងជនសង្ស័យទាំង ០៥នាក់នេះផងដែរ ។

ជាក់ស្តែង នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៥០នាទី កម្លាំងសមត្ថកិច្ចយើង ក៏ធ្វើការរំដោះបានជនរងគ្រោះចំនួន៣នាក់ ដែលត្រូវបានក្រុមជនសង្ស័យ ចាប់បង្ខាំងទុកនៅក្នុងបន្ទប់មួយ នៃក្រុមហ៊ុន ស៊ីងហឺឆឹង របស់ជនសង្ស័យ ។
**ជនរងគ្រោះរំដោះបានចំនួន ទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
-១-ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-២-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
**ចំពោះមនុស្ស ០៣នាក់ទៀត (បុរសជនជាតិចិន១ ,នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម ១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណី ឃាតកម្មគិតទុកជាមុន (សម្លាប់រួចយកសាកសពទៅកប់ចោល) និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់ នេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅវិញ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

Kom Heng, [2/1/2022 2:23 PM]
**វត្ថតាងចាប់យកបាន៖
-កាំភ្លើងវែង ០១ដើម ម៉ាក AK ពណ៌ខ្មៅ មានលេខសម្គាល់ៈ 1967
-បង់កាំភ្លើង AK ចំនួន ០២
-គ្រាប់កាំភ្លើង AK ចំនួន ៣៧គ្រាប់
-កាំភ្លើងខ្លី ០២ដើម (ម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើងចំនួន ០២ និងមួយដើមទៀត ម៉ាក NP22 មានលេខសម្គាល់ៈ A098482 បង់កាំភ្លើង១ រួមជាមួយឧបករណ៍បាញ់សម្លាប់ជនរងគ្រោះ) ។
-គ្រាប់កាំភ្លើងខ្លីប្រភេទ 9mm ចំនួន ៨៥គ្រាប់
-ខ្នោះដៃ ០៤គូរ
-ពិលឆក់ ០៣គ្រឿង
-ដំបងដែក ០២ដើម ។
-រថយន្ត ០៣គ្រឿង៖ ម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AR-5403 (មធ្យោបាយជិះធ្វើសកម្មភាព),ម៉ាក TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ព្រះសីហនុ 2A-5320 (មធ្យោបាយជិះធ្វើសកម្មភាព),ម៉ាក LANDCRUISER ពណ៌ស ពាក់ស្លាក

សេចក្តីសន្និដ្ឋានរួម៖ ឆ្លងតាមការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ឃើញថាៈ ករណីនេះកើតឡើងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (នេះបើយោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ) រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ក៏ប្រទះឃើញសាកសពរបស់ជនរងគ្រោះ ដែលកប់ចោល ពោលគឺរយៈពេល ១០ថ្ងៃក្រោយពេលកើតហេតុ ។
ករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ រួចរាល់ហើយ ។ ចំពោះជនសង្ស័យ ដែលនៅសេសសល់ដែលកំពុងរត់គេចខ្លួនមានចំនួន ០២នាក់ទៀត ជាជនជាតិចិន ភេទប្រុស កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្តាលសន្តិសុខ យ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២