មីយ៉ាន់ម៉ាប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ ខែទៀត

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការពារជាតិ និងក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាស នៅក្នុងការបន្តដាក់ប្រទេសក្នុងកម្រិតការប្រកាសអាសន្នរយៈពេល៦ខែបន្ថែមទៀត។

គួររំលឹកផងដែរថា ការប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្នដំបូងគឺធ្វើឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះក្នុងពេលដែលក្រុមយោធាបានធ្វើ រដ្ឋប្រហារទំលាក់រដ្ឋាភិបាលលោកស្រីអ៊ុង សានស៊ូជី (Aung San Suu Kyi )។

ចាប់តាំងតែពីពេលនោះមក យោធាបានចាប់ឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ព្រមទាំងប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២