តុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនស្ស័យប្រុសស្រី២នាក់ ករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ ជនត្រូវចោទ ប្រុស-ស្រី ចំនួន ២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឲ្យឃុំខ្លួន ជាប់ពាក់ព័ន្ធនឹងបទល្មើសការរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទទាំង២នាក់ ឈ្មោះ ហែម ស្រីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រាំខាងជើង ឃុំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ឈ្មោះ ណុប ចំរុង ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនត្រូវចោទទាំង២ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ” រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ពួកគេត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ថិតនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់ , ទូរស័ព្ទចំនួន២គ្រឿង និង លុយខ្មែរចំនួនជាង១លានរៀល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២