អង្គការសុខភាពពិភពលោក៖ បណ្តាប្រទេស ដែលមិនទាន់មានករណីអូមីក្រុងឆ្លងច្រើន គួរតែបន្ធូរបន្ថយការទប់ស្កាត់កូវីដ-១៩បន្តិចម្តងៗ

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសជាច្រើន ដែលមិនទាន់ឈានដល់ចំណុចកំពូល ក្នុងករណីអូមីក្រុង គួរបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដបន្តិចម្តងៗ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក Maria Van Kerkhove បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ិនធើរណេតថា យើងកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយសារប្រទេសជាច្រើនមិនទាន់បានឆ្លងផុតកម្រិតកំពូលនៃអូមីក្រុងនៅឡើយទេ ប៉ុន្តែ ប្រទេសជាច្រើនមានកម្រិតចាក់វ៉ាក់សាំងទាប់ ជាមួយនឹងបុគ្គលដែលងាយរងគ្រោះបំផុតនៅក្នុងចំនួនប្រជាជនរបស់ពួកគ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិមានការព្រួយបារម្ភក្នុងប្រទេសមួយចំនួន ដោយសារតែវ៉ាក់សាំង ហើយដោយសារតែភាពងាយឆ្លងមេរោគបំប្លែងថ្មីអូមីក្រុងខ្ពស់ និងភាពធ្ងន់ធ្ងរ ការទប់ស្កាត់នៃការចម្លង គឺមិនអាចធ្វើទៅរួច និងមិនចាំបាច់ទៀតទេ៕

ដោយ៖សោមា

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២