ម្ចាស់យំមិនចេញទេ ! ពេលដេកសុខៗស្រាប់តែអគ្គីភ័យឆាបឆេះផ្ទះ និងរថយន្តមួយគ្រឿងស្ទើរគ្មានសល់

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះ លក់ឥវ៉ាន់ចាប់ហួយមួយកន្លែងបណ្តាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង និងឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងបណ្តាលឲ្យឆេះរថយន្តមួយគ្រឿង ដែលចតនៅមុខផ្ទះ ឆេះខ្ទេច ស្ទើរគ្មានសល់។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១ និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ KS01 ផ្ទះលេខ ២១៧ និងលេខ២១៩ ក្នុងបុរី ពិភពថ្មី កួរស្រូវ៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីផ្ទះលេខ២១៩ ដែលជាផ្ទះលក់ឥវ៉ាន់ចាប់ហួយ រួចក៏ចេញជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យខូចខាតសម្ភារមួយចំនួន រួចក៏រាលដាលដល់ផ្ទះមួយខ្នងទៀត ក៏ឆាបឆេះដល់រថយន្តមួយគ្រឿងម៉ាក Hilux Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-0902 ដែលចតនៅមុខផ្ទះ ឆេះខ្ទេចស្ទើរតែទាំងស្រុង ។

ភ្លាមនោះៗ កម្លាំងខាងសន្តិសុខបុរី បាននាំគ្នាមកជួយបាញ់ពន្លត់ដោយប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យ អស់ជាច្រើន បំពង់ និងបានប្រើប្រាស់រថយន្តដឹកទឹក ដែលប្រចាំការក្នុងបុរីអស់ ១គ្រឿងទៀត ទើបរលត់ទៅជាស្ថាពរ នៅវេលាយប់ថ្ងៃដដែល ។ ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ មិនបណ្ដាលឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូង ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២