ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគឿងញៀន

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់។ ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង ៩ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ វ៉ាន់ យឿម អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវិល ខេត្តបាត់ដំបង និងឈ្មោះ ជា ចាន់ អាយុ២៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិចក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

វត្តុតាងដកហូតបានរួមមានក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ (ជារបស់ឈ្មោះ ជា ចាន់)។ ទូរសព្ទ័ដៃចំនួនមួយគ្រឿង ម៉ាក Vivo ពណ៌ខ្មៅ ជារបស់ឈ្មោះ វ៉ាន់ យឿម។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២