ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅប៉េកាំង ២០២២ មានអ្នកចូលទស្សនាការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍NBCអាមេរិកជិត ១៤លាននាក់

ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារនៅ ប៉េកាំង ២០២២ មានការផ្សាយបន្តផ្ទាល់ទូរទស្សន៍ NBC នៅសហរដ្ឋអាមេរិក មានអ្នកទស្សនាជិត ១៤លាននាក់ ឬស្មើពាក់កណ្តាលនៃចំនួនអ្នកចូលរួមទស្សនាការប្រកួតអូឡាំពិករដូវរងារ Pyeongchang កូរ៉េខាងត្បូងកាលពី ៤ឆ្នាំមុន។

NBC Universal ជាក្រុមហ៊ុនសារព័ត៌មានជាតិរបស់សហរដ្ឋអាមេរិក បានបង្ហាញតួលេខនៃចំនួនអ្នកចូលរួមទស្សនាជិត ១៤លាននាក់ បានទស្សនាពិធីបើកការប្រកួត អូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ២០២២ ដែលស្ថានីយទូរទស្សន៍ NBC បានធ្វើការផ្សាយបន្តផ្ទាល់នៃពិធីចាប់ផ្តើមម៉ោង ០៦:៣០នាទី ថ្ងៃទី៤ កុម្ភៈ ម៉ោងនៅសហរដ្ឋអាមេរិក និងធ្វើការផ្សាយផ្ទាល់ម្តងទៀតម៉ោងពិសេស (Prime Time) ម៉ោង ២០:០០នាទី ក្នុងដដែល។

ប្រៀបធៀបទៅនឹងព្រឹត្តិការណ៍អូឡាំពិក Pyeongchang នៅកូរ៉េខាងត្បូង មានអ្នកចូលរួមទស្សនាកំឡុងពេលម៉ោងពិសេស (Prime Time)តែមួយលើកមានចំនួន ២៧,៩លាននាក់ ប្រសិនបើសរុបទាំងអ្នកទស្សនាក្នុងវេទិកា (Platform)ទាំងអស់របស់ក្រុមហ៊ុន រួមទាំងស្ថានីយទូរទស្សន៍ខ្សែកាប USA Network កម្មវិធី (Application) NBS Sports ហើយប្រៀបធៀបព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ តូក្យូ ២០២០ ដែលបានរៀបចំឡើងពាក់កណ្តាលឆ្នាំមុន និងក្រុមហ៊ុនផ្សាយបន្តផ្ទាល់មានអ្នកទស្សនាសរុប ១៧លាននាក់ ទស្សនាតាមទូរទស្សន៍មានចំនួន ១៦,៧លាននាក់។

ការទទួលសិទ្ធិផ្សាយផ្ទាល់ពីព្រឹត្តិការណ៍អូឡាំពិក NBC Universal បានចំណាយលុយសរុបចំនួន ៧.៦៥០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីសុំសិទ្ធិផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍អូឡាំពិកនៅសហរដ្ឋអាមេរិក រហូតដល់អូឡាំពិករដូវក្តៅ ២០៣២ ដែលអូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២