អាមេរិក៖រុស្ស៊ីអាចនឹងវាយប្រហារឈ្លានពាន អ៊ុយក្រែន នៅពាក់កណ្តាលខែកុម្ភៈ

មន្ត្រីជាន់ខ្ពស់អាមេរិកសុំមិនបញ្ចេញឈ្មោះ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធការវាយតម្លៃពីស្ថានភាពកម្លាំទ័ពរបស់រុស្ស៊ី ថា លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន មានផែនការឈ្លានពានអ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ខាងមុននេះ បើទោះបីជាទំហំ និងវិសាលភាពនៃការលុកលុយមិនទាន់ច្បាស់នៅឡើយក៏ដោយ ប៉ុន្តែការដោះស្រាយបញ្ហាផ្នែកការទូតអាចនឹងទៅបាន។

ការធ្វើសមយុទ្ធនៃកងកម្លាំងនុយក្លេអ៊ែរផ្នែកយុទ្ធសាស្ត្រជាធម្មតារៀបចំឡើងក្នុងរដូវស្លឹកឈើជ្រុះ ប៉ុន្តែពេលនេះប្តូរមកពាក់កណ្តាលខែកុម្ភៈរហូតដល់ចុងខែមីនា ចំពេលដែលមន្ត្រីអាមេរិកជឿជាក់ថា ទំនងជារុស្ស៊ីនឹងចូលលុកលុយអ៊ុយក្រែន ជាលេសថា រុស្ស៊ីនឹងសាកល្បងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយមិនបំពាក់ក្បាលគ្រាប់ក្នុងតំបន់របស់ខ្លួនដើម្បីរារាំងលោកខាងលិចកុំឱ្យចូលមកជ្រៀតជ្រែកអ៊ុយក្រែន
មន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីនឹងធ្វើឲ្យកងទ័ពអ៊ុយក្រែនចុះចាញ់យ៉ាងឆាប់រហ័ស ទោះបីម៉ូស្កូលអាចកាន់កាប់ និងការតស៊ូនៅអ៊ុយក្រែនបានយ៉ាងលំបាកក៏ដោយ។

ការសន្សំកម្លាំងទ័ពរបស់រុស្ស៊ី ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់ប្រធានាធិបតី Joe Biden បកអាក្រាតពីការលាក់បាំងព័ត៌មានរបស់រុស្ស៊ី និងរារាំងផែនការរបស់ ពូទីន ក្នុងការបង្កើតស្ថានការណ៍ដើម្បីឈ្លានពានអ៊ុយក្រែន យ៉ាងណាក៏ដោយការលើកឡើងនេះ គ្មានភ័ស្តុតាងណាមកអះអាងឡើយ។

ប្រធានាធិបតី Joe Biden បានអះអាងថា នឹងមិនបញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធនៅអ៊ុយក្រែននោះទេ គឺដាក់ពង្រាយកងទ័ពឲ្យឈរជើងនៅប៉ូឡូញ និងរូម៉ានី ដើម្បីការពារអឺរ៉ុបខាងកើត ជាសម្ព័ន្ធមិត្តណាតូ ហើយវ៉ាស៊ិនតោននឹងអនុវត្តសន្ធិសញ្ញាក្នុងការឆ្លើយតបប្រសិនបើរុស្ស៊ីឈ្លានពានទឹកដីណាតូ បើទោះបីអ៊ុយក្រែនមិនបានចូលជាសមាជិកណាតូ ប៉ុន្តែបានទទួលការគាំទ្រផ្នែកទាហាន និងការហ្វឹកហាត់ពីអាមេរិក និងសម្ព័ន្ធមិត្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២