ឥណ្ឌូនេស៊ី បញ្ជាទិញយន្តហោះចម្បាំងពីបារាំងចំនួន ៤២គ្រឿង ហើយអាចនឹងបញ្ជាទិញនាវាមុជទឹកចំនួន២គ្រឿងទៀត

កាលពីថ្ងៃព្រហស្បតិ៍ (១០ កុម្ភៈ)ម្សិលម៉ិញនេះ ឥណ្ឌូនេស៊ីបានបញ្ជាទិញយន្តហោះប្រដេញពីបារាំងចំនួន ៤២គ្រឿង អាចនឹងបញ្ជាទិញនាវាមុជទឹកពីបារាំងចំនួន ២គ្រឿងទៀត ។ហើយការបញ្ជាទិញនេះគឺចំពេល ដែលស្ថានការណ៍កាន់តែតានតឹង និងឡើងកម្តៅជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រអាស៊ីប៉ាស៊ីហ្វិច។

ការបញ្ជាទិញយន្តហោះចម្បាំងលើកដំបូងពីបារំាងរបស់ឥណ្ឌូនេស៊ីនេះគឺដើម្បីជំនួសយន្តហោះចម្បាំងចាស់ៗដែលមានអាយុកាលប្រើប្រាស់យូរ មានដូចជា F-16 របស់អាមេរិក និង Sukhoi របស់រុស្ស៊ី ស្របពេលក្តីបារម្ភពាក់ព័ន្ធស្ថានការណ៍ប្រឈមមុខកាន់តែខ្លាំងឡើងរវាងអាមេរិក ជាមួយចិននៅអាស៊ី។
កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafal ត្រូវបានប្រកាសក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto និងរដ្ឋមន្ត្រីការពារជាតិបារាំង Florence Parley នៅទីក្រុងហ្សាកាតា។ លោក Subianto បានថ្លែងអះអាងពីកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះចម្បាំង Rafal ពីបារាំងចំនួន ៤២គ្រឿង ដោយបានចុះហត្ថលេខាកាលពីថ្ងៃទីព្រហស្បតិ៍ (១០ កុម្ភៈ) ក្នុងតម្លៃសរុប ៨១០០លានដុល្លារ។

អ្នកនាំពាក្យក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា រវាងបារាំង និងឥណ្ឌូនេស៊ីបានចុះកិច្ចព្រមព្រៀង ក្រោមការអភិវឌ្ឍន៍ និងការបញ្ជាទិញនាវាមុជទឹក Scorpene ពីបារំាង ចំនួន ២គ្រឿងបន្ថែមទៀត។

ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេស អាមេរិក ក៏បានអនុម័តលទ្ធភាពនឹងលក់យន្តហោះចម្បាំង F-15 ព្រមជាមួយសម្ភារៈយោធាផ្សេងៗ ដល់ឥណ្ឌូនេស៊ី មានតម្លៃប្រមាណជា ១.៤០០០លានដុល្លារ។ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចព្រមព្រៀងលក់អាវុធ «គឺជាផ្នែកមួយយ៉ាងសំខាន់ជួយបង្កើនសន្តិសុខដល់សម្ព័ន្ធមិត្តក្នុងតំបន់ ដែលជាកងទ័ពដើម្បីស្ថិរភាពនយោបាយ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ប៉ុន្តែវានឹងមិនផ្លាស់ប្តូរជាមូលដ្ឋានតុល្យភាពយោធានៅក្នុងតំបន់នោះទេ។

ការលើកឡើងបែបនេះ មិនបានសំដៅទៅប្រទេសចិននោះទេ ប៉ុន្តែវ៉ាស៊ិនតោនកំពុងស្វែងរកមធ្យោបាយដើម្បីទប់ទល់ ឥទ្ធិពលក្នុងតំបន់ និងមិនបានបង្ហាញពីការលក់ និងសម្រេចនៅពេលណានោះទេ។កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះចម្បាំង Rafal ជាសញ្ញាចុងក្រោយនៃសម្ព័ន្ធភាពយ៉ាងកក់ក្តៅពី ហ្សាកាតា និងប៉ារីស ខណៈពេលដែល បារាំង រំលឹកពីសម្ព័ន្ធមិត្តជាមួយតំបន់មួយនេះ ក្រោយពីកិច្ចព្រមព្រៀងនាវាមុជទឹកមានតម្លៃរាប់ពាន់លានដុល្លាជាមួយ អូស្ត្រាលី ត្រូវបានបរាជ័យកាលពីខែកញ្ញា ឆ្នាំ២០២១ ។

បារាំងសម្តែងការខឹងទៅប្រទេសអូស្ត្រាលីយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងត្រូវបានបរាជ័យ ដោយបញ្ជាក់ថា ពួកគេមិនដែលបានទទួលការបកស្រាយជាមុននោះឡើយ ដោយអូស្ត្រាលីកំពុងចរចាកិច្ចព្រមព្រៀងថ្មីជាមួយក្រសួងការពារជាតិអាមេរិក និងចក្រភពអង់គ្លេស ។នៅពេលនេះ អូស្ត្រាលីកំពុងមាននាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរក្រោមកិច្ចព្រមព្រៀងថ្មីជាមួយផ្នែកការពារជាតិអាមេរិក និងចក្រភពអង់គ្លេស ហៅថា AUKUS ដែលអូស្ត្រាលី វ៉ាស៊ីនតោន និងអង់គ្លេស រួមគ្នាប្រឆាំងពង្រីកឥទ្ធិពលរបស់ចិន។

កាលពីខែវិច្ឆិការឆ្នាំមុន បារាំង និងឥណ្ឌូនេស៊ី បានពង្រឹងការទំនាក់ទំនងក្រោយកិច្ចព្រមព្រៀងធ្វើជាដៃគូយុទ្ធសាស្ត្រ មួយក្រោមការដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសបារាំងទៅកាន់ប្រទេសឥណ្ឌូនេស៊ី។


លោក Pierre Erit Pommelet ប្រធានក្រុម Naval Group អ្នកផលិតវានាមុជទឹក រួមជាមួយក្រុមមន្ត្រីជាន់ខ្ពស់ពី ហ្សាកាតា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ភីធី ផាល របស់ឥណ្ឌូនេស៊ី កិច្ចព្រមព្រៀងខាងដើមរួមទាំងការផ្លាស់ប្តូរបច្ចេកវិទ្យានាវាមុជទឹក Scorpene ប៉ុន្តែគ្រប់យ៉ាងស្ថិតនៅដំណាក់ការចរចារនៅឡើយ។
Scorpene ជានាវាមុជទឹកប្រើដោយប្រេង និងអគ្គិសនី អាចមុជក្នុងជម្រៅ ៣៥០ម៉ែត្រ រាប់ចាប់តាំងពីកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយអូស្ត្រាលីត្រូវបរាជ័យ បារាំងបានបង្កើតទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តចាស់ៗរួមមានជប៉ុន និងឥណ្ឌូនេស៊ី និងតម្រង់ឆ្ពោះមកក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំងឡើង ដូចជាឥណ្ឌូនេស៊ី ជាដើម។
ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ាន បានសម្តែងក្តីព្រួយបារម្ភកិច្ចព្រមព្រៀង AUKUS រដ្ឋមន្ត្រីក្រសួងការបរទេសបានព្រមានថា វាអាចបង្កើនការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរក្នុងតំបន់៕
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២