ក្រុមហ៊ុនអាកាសចរណ៍ អ៊ុយក្រែន នឹងចាប់ផ្តើមបញ្ឈប់ការហោះហើរលើដែនអាកាសរបស់ខ្លួន ចាប់ផ្តើមពីថ្ងៃច័ន្ទនេះទៅ

មូលហេតុនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ុយក្រែន ចាប់ផ្តើមបញ្ឈប់ការហោះហើរនោះ ដោយសារក្រុមហ៊ុនធានារ៉ាប់រងអាកាសចរណ៍អន្តរជាតិ លុបចោលការធានារ៉ាប់រងសម្រាប់យន្តហោះ ដែលហោះហើរពីលើដែនអាកាសនៃប្រទេសអ៊ុយក្រែន។ យន្តហោះភាគច្រើននៃអាកាសចរណ៍ អ៊ុយក្រែន គឺជាយន្តហោះជួល អ្នកជួលតម្រូវឲ្យយន្តហោះចាក់ចេញពីអ៊ុយក្រែន ធ្វើឲ្យអ៊ុយក្រែនត្រូវផ្អាកជើងហោះហើរច្រើន នេះបើតាមការអះអាងដោយអាកាសចរណ៍ SkyUp របស់អ៊ុយក្រែន ដែលជាក្រុមហ៊ុនធានារ៉ាប់រង ។

ហើយត្រូវតែមានអ្នកជំនាញវិភាគពីហានិភ័យជាច្រើន ការវិភាគវាយតម្លៃប្រសិនបើវានៅតែគ្របដណ្ដប់ពោលពេញទៅដោយហានិភ័យ វាមិនអាចដំណើរការទៅបាននោះទេ ដោយសារតែការភ័យខ្លាចថាកើតហេតុណ៍ដូចរឿង MH17 ។

ក្រៅពីនេះពួកសេដ្ឋីនៅ អ៊ុយក្រែន ត្រៀមគេចចេញពីប្រទេសដូចគ្នា ក្រោយពីបានឃើញយន្តហោះរបស់ខ្លួនជាច្រើនគ្រឿងត្រូវបានហោះចេញពី អ៊ុយក្រែនច្រើនជាង ២០គ្រឿង ។គេហទំព័រ អ៊ុយក្រែនបានផ្សព្វផ្សាយថា ប្រធានាធិបតី អ៊ុយក្រែន អញ្ជើញប្រធានាធិបតី Joe Biden ទស្សនកិច្ចអ៊ុយក្រែន ដើម្បីបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍ទុកចិត្ត និងការបង្ហាញជាសញ្ញាពន្លត់ស្ថានភាពតានតឹង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២