រុស្ស៊ីរកឃើញនាវាមុជទឹករបស់អាមេរិកនៅក្នុងដែនទឹករបស់ខ្លួន ខណៈដែលអាមេរិកបន្តបដិសេធ

នាវាឯក Kyle Rennes លេខាបញ្ជាការដ្ឋានកងទ័ពជើងទឹក ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយ នាវាមុជទឹកអាមេរិក វាមិនបានឈ្លានពានដែនទឹករុស្ស៊ី ដូចដែលក្រុងម៉ូស្គូចោទប្រកាន់នោះទេ។ទោះជាយ៉ាងណាក៏ដោយ Raines បានបដិសេធមិនឆ្លើយសំណួរអំពីទីតាំងរបស់នាវាមុជទឹករបស់អាមេរិកនៅពេលនេះនោះទេ។ «ពាក្យចោទប្រកាន់រប់សភាគី រុស្ស៊ី អំពីសកម្មភាពរបស់យើងនៅក្នុងដែនទឹករបស់ពួកគេគឺមិនពិតទេ ខ្ញុំនឹងមិនប្រាប់ទីតាំងរបស់យើងទេ ប៉ុន្តែយើងធ្វើដំណើរនាវាចរណ៍ ផ្លូវអាកាស និងប្រតិបត្តិការលើដែនអន្តរជាតិប្រកបដោយសុវត្ថិភាព»។

មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពជើងទឹករកឃើញនាវាមុជទឹក Virginia របស់សហរដ្ឋអាមេរិក កំពុងប្រតិបត្តិការក្រោមទឹកក្នុងដែនទឹករុស្ស៊ី នៅទីប្រជុំកោះគូរីល។ បន្ទាប់មកកងទ័ពបានប្រកាសជាភាសារុស្ស៊ី និងអង់គ្លេស ឲ្យនាំយកឡើងលើផ្ទៃទឹក ប៉ុន្តែនាវាមុជទឹកអាមេរិកមិនបានឆ្លើយតបឡើយ។

បង្ខំឱ្យនាវាពិឃាត “Marshal Chapassnikaf” ដាក់សម្ពាធជាមួយនឹងវិធានការសមស្រប រហូតដល់នាវាមុជទឹករបស់អាមេរិកបានអនុញ្ញាតឱ្យចាកចេញពីតំបន់នោះឲ្យបានឆាប់បំផុត ។បន្ទាប់ពីឧប្បត្តិហេតុកើតឡើង ទីក្រុងមូស្គូ បានកោះហៅសេនាសម្ព័ន្ធយោធា អាមេរិកប្រចាំនៅ រុស្ស៊ី ដើម្បីឆ្លើយបំភ្លឺជុំវិញឧប្បតិ្តហេតុបានកើតឡើង។ បង្ហាញថា ជាសកម្មភាពល្មើសច្បាស់អន្តរជាតិយ៉ាងធ្ងន់ធ្ង របស់ភាគីអាមេរិក ព្រមទាំងបានព្រមានថា រុស្ស៊ី អាចនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារដែនទឹករបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២