សង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែនជិតចាប់ផ្តើមហើយ! រុស្ស៊ីនឹងវាយលុកអ៊ុយក្រែន នៅថ្ងៃពុធស្អែកនេះ

យោងតាមប្រភពសារព័ត៌មានបរទេស AFP/Reuters បានផ្សាយថា មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ស្តីពីការចរចារកំរិតខ្ពស់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅពេលចុងក្រោយនេះ (មិនបានបង្ហាញនៃទស្សនៈវិជ្ជមានណាមួយឡើយ) ស្របពេលស្ថាប័នសារព័ត៌មានអាមេរិកធ្វើការវាយតម្លៃ ទីក្រុងម៉ូស្គូ អាចនឹងបើកឆាកវាយប្រហារ អ៊ុយក្រែននៅថ្ងៃពុធ (១៦ កុម្ភៈ) ស្អែកនេះ រួមជាមួយទីប្រឹក្សាផ្នែកសន្តិសុខជាតិ បានបង្ហាញពីការឈ្លានពានអាចនឹងចាប់ផ្តើមពីការវាយប្រហារប្រើកាំជ្រួច (មីសីល)និងគ្រាប់បែក ដែលអាចគំរាមអាយុជីវិតពលរដ្ឋបាន។

លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ឬមន្ទីបញ្ចកោណ ផ្តល់ការវាយតម្លៃយ៉ាងអាប់អួរពាក់ព័ន្ធកិច្ចសន្ទនាររយៈពេលជាង ១ម៉ោង រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ (១២ កុម្ភៈ)ចុងសប្តាហ៍កន្លងមកនេះ។

លោក John Kirby ផ្តល់បទសម្ភាសន៍ជាមួយ Fox News Sunday ថាជាការពិត វាមិនមែនជាសញ្ញា ដែលលោក ពូទីន បានបង្ហាញពីចេតនាណាមួយ ដើម្បីបន្ថយភាពតានតឹង និងច្បាស់ថា មិនមែនជាសញ្ញាដែលត្រូវចងខ្លួនឯងក្នុងគោលបំណងឆ្ពោះទៅរកផ្នែកការទូតនោះទេ ។ ទាំងនេះ វាមិនបានផ្តល់ឱ្យយើងនូវប្រភពសុទិដ្ឋិនិយមណាមួយឡើយ។

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រកាសអាសន្នជាច្រើនលើក ពីការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីនឹងខិតជិតកាន់តែខ្លាំង និងបានប្រកាសជម្លៀសពលរដ្ឋខ្លួនឲ្យចាក់ចេញពីអ៊ុយក្រែន។
លោក Jake Sullivan ទីប្រឹក្សាផ្នែកសន្តិសុខអាមេរិកបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ (១៣ កុម្ភៈ) មិនបានបញ្ជាក់ពីប្រភពព័ត៌មានចារកម្មអាមេរិក ដែលបង្ហាញថា រុស្ស៊ី កំពុងមានផែនការឈ្លានពានអ៊ុយក្រែននៅថ្ងៃពុធ (១៦ កុម្ភៈ) ស្អែកនោះទេ ត្រឹមតែថ្លែងថា ពួកគេនឹងព្យាយាមការពារគ្នាទៅវិញទៅមក «ពីការវាយប្រហារគួរឱ្យភ្ញាក់ផ្អើលណាមួយ» បានត្រឹមតែចែកចាយ (Share)
ព័ត៌មានដែលទទួលបានពីផែនការរបស់រុស្ស៊ី។

«យើងមិនអាចទស្សទាយពីពេលវេលាបានយ៉ាងពិតប្រាកដនោះទេ ប៉ុន្តែនៅពេលនេះយើងនិយាយមួយរយៈកន្លងមកហើយថា យើងកំពុងនៅត្រង់ចំណុចនោះ និងការឈ្លានពានអាចនឹងចាប់ផ្តើម ប្រតិបត្តិការទាហានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន អាចនឹងចាប់ផ្តើមបានគ្រប់ពេលរាប់ចាប់តាំងពីពេលនេះរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានបញ្ចប់» ទាំងនេះជាការលើកឡើងរបស់លោក Jake Sullivan ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន CNN នៅពេលបានសួរពីលទ្ធភាពដែលនឹងផ្ទុះសង្គ្រាមឡើងនៅថ្ងៃពុធ (១៦ កុម្ភៈ) ស្អែកនេះឬយ៉ាងនា?។

យ៉ាងណាក៏ដោយ លោក Jake Sullivan បានប្រើភាសាជាក់លាក់ និងគួរឲ្យព្រឹសំបុលបំផុត ដែលមន្ត្រីជាន់ខ្ពស់អាមេរិកធ្លាប់បានប្រើកន្លងមក ដោយបានព្រមានថា ការឈ្លានពានអាចនឹងចាប់ផ្តើមដោយ «ការប្រមូលផ្តុំបាញ់មិសីលវាយប្រហារ ដែលនាំឱ្យពលរដ្ឋស្លូតត្រង់អាចនឹងស្លាប់ក្នុងពេលសង្គ្រាមបានចាប់ផ្តើម»។

លោក Jake Sullivan បានបញ្ជាក់ថា រុស្ស៊ីអាចនឹងជ្រើសរើសវិធីផ្នែកការទូត ប៉ុន្តែកងទ័ពរបស់ ម៉ូស្កូល នៅជិតព្រំដែនអ៊ុយក្រែន «កំពុងស្ថិតនៅដំណាក់កាលប្រុងប្រៀបប្រតិបត្តិការផ្នែកយោធាយ៉ាងឆាប់រហ័ស»

មានជិត ២០ប្រទេសពីលោកខាងលិច រួមជាមួយសហរដ្ឋអាមេរិកផងដែរ បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែន ដោយក្តីបារម្ភថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដែលប្រទេសទាំងនោះមានដូចជា៖សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស អៀរឡង់ បែលហ្សិក លុចសំបួរ ហូឡង់ កាណាដា ន័រវេស អេស្តូនី លីទុយអានី ប៊ុលហ្គារី ស្លូវ៉ាគី អូស្ត្រាលី ជប៉ុន អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានថ្លែងថា ការប្រកាសអាសន្នពាក់ព័ន្ធការឈ្លានពានអាចធ្វើឲ្យមានការភ័យស្លន់ស្លោ ប្រសិនបើមហាអំណាចលោកខាងលិចមានភស្តុតាងច្បាស់លាស់ ពួកគេនៅមិនទាន់បានឃើញវា និងថានៅពេលនេះព័ត៌មានជាច្រើនបានផ្សព្វផ្សាយពាក់ព័ន្ធសង្គ្រាមពេញលេញ។
«យើងយល់ថា ហានិភ័យទាំងនេះវានឹងកើតឡើង ប៉ុន្តែប្រសិនបើអ្នកឬនរណាម្នាក់មានភស្តុតាង ដែលជឿងជាក់ ១០០% ពាក់ព័ន្ធការឈ្លានពាន អ៊ុយក្រែនរបស់រុស្ស៊ី សុំឲ្យចែករំលែក»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២