មានជំនឿដល់ម្ល៉ឹងផង ! មជ្ឈមណ្ឌលចុះអេតាស៊ីវិលនៅតំបន់មួយចំនួនក្នុងប្រទេសចិន ត្រូវបានកក់ពេញអស់ នៅក្នុងថ្ងៃទី២២ កុម្ភៈនេះ

មជ្ឈមណ្ឌលចុះអេតាស៊ីវិល ឬមជ្ឈមណ្ឌលចុះសំបុត្រអាពាហ៍ពិពាហ៍ជាច្រើនតំបន់ ដូចជានៅ សៀងហៃ ខេត្ត ជាំងស៊ូ បានទទួលការកក់ចុះសំបុត្រអាពាហ៍ពិពាហ៍អស់ហើយ ។នៅតំបន់ទាំងនោះ ជាទីតាំងគូស្នេហ៍ជនជាតិចិនក្នុងថ្ងៃអង្គារទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជិតមកដល់នេះ គឺជាថ្ងៃដែលអ្នកនិយមលេងអ៊ីនធឺណិតហៅថា «ថ្ងៃក្តីស្រឡាញ់» ។

មជ្ឈមណ្ឌលចុះសំបុត្រអាពាហ៍ពិពាហ៍នៅ សៀងហៃ ត្រូវបានកក់ក្នុងថ្ងៃទី២២ ខែកុម្ភៈ ពេញអស់ហើយដែរ នៅពេលសួរដល់ទីតាំងចុះអេតាស៊ីវិល ឬចុះសំបុត្រអាពាហ៍ពិពាហ៍ ស្រុក ហួងភូ ក្រុងសៀងហៃ បានទទួលចម្លើយថា គូស្វាមីភរិយាចាប់ផ្តើមកក់ចុះសំបុត្រអាពាហ៍ពិពាហ៍តាមប្រព័ន្ធអនឡាញ (Online) ទុកជាមុនអស់រយៈពេលជាច្រើនខែមកហើយ។ ចំណែកគូស្វាមីភរិយាខ្លះបានកក់ទុកកាលបរិច្ឆេទរួចរាល់ ប៉ុន្តែត្រូវបានលុបចោល និងសុំប្តូរទៅថ្ងៃទី២២ កុម្ភៈ ជំនួសវិញ។

នៅពេលគូស្វាមីភរិយាជនជាតិចិនត្រូវការចុះសំបុត្រអាពាហ៍ពិពាហ៍ច្រើនបែបនេះ មជ្ឈមណ្ឌលចុះអេតាស៊ីវិលប្រចាំស្រុក ហួងភូ ត្រូវបានកើនក្នុងថ្ងៃទី២២ កុម្ភៈ ជាធម្មតា ៥០គូក្នុងមួយថ្ងៃ ប៉ុន្តែពិសេសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានកើនឡើងរហូតដល់ ១៦០គូ។

ថ្ងៃក្តីស្រឡាញ់ របស់ជនជាតិចិនត្រូវនឹងថ្ងៃទី២២ នៃខែដំបូងចូលឆ្នាំថ្មីរាល់ឆ្នាំ (ចូលឆ្នាំថ្មីចិន ឆ្នាំនេះត្រូវថ្ងៃទី១ កុម្ភៈ) ថ្ងៃក្តីស្រឡាញ់ត្រូវថ្ងៃទី២២ ខែ២ (កុម្ភៈ) ត្រូវនឹងថ្ងៃទី២ (អង្គារ) ជាថ្ងៃទី២ នៃសប្តាហ៍ ស្របទៅខែទី២ (កុម្ភៈ) នៃឆ្នាំក្តីស្រឡាញ់ ឆ្នាំ២០២២ ព្រមទាំងលេខ ២ ការបញ្ចេញសំឡេងជាភាសាចិនស្រដៀងពាក្យថា (愛) «ស្រឡាញ់» ទៀតផង។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ បានចុះផ្សាយថា សំណាងដែលអ្វីៗក៏ជាលេខ ២ ដូចជាមិនមានញឹកញាប់នោះទេ ប្រសិនបើមានការខកខានត្រូវរងចាំ ២០០ឆ្នាំទៀត និងសូមជូនពរឲ្យគូស្វាមីភរិយា បានចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី២២.០២.២០២២ ជួបតែសំណាងល្អគ្រប់ប្រការ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២