រដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំពិភាក្សាពីវិធីសាស្ត្រដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

(អាស៊ាន)៖ ប្រធានកិច្ចការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងជួបពិភាក្សា នៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងរួមបញ្ចូលអំពីវិធីសាស្ត្រដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ខណៈដែលតំបន់អាស៊ានស្វែងរកការបញ្ឈប់ អំពើហិង្សាជាបន្ទាន់ និងដំណើរទស្សនកិច្ចដោយបេសកជនពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចប្រជុំនេះនឹង ប្រព្រឹត្ត ទៅ នៅក្នុង កម្ពុជា ដែល កាន់ ប្រធាន ប្តូរ វេន របស់ ប្លុកនេះ។ រដ្ឋមន្ត្រីមួយចំនួននឹងចូលរួមក្នុងកិច្ចពិភាក្សាតាមអ៊ីនធឺណិត ដោយសារការរាតត្បាតមេរោគអូមីក្រុង។ការជួបជុំនេះដំបូងឡើយ គ្រោងនឹងធ្វើឡើងក្នុងខែមករា ប៉ុន្តែត្រូវបានពន្យារពេលបន្ទាប់ពីកម្ពុជាបានប៉ះទង្គិចជាមួយប្រទេសផ្សេងទៀត ជុំវិញជំហររបស់ខ្លួន លើប្រទេសមីយ៉ាន់ម៉ា។

ការពិភាក្សាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលពីរបៀបដើម្បីសម្រេចបាន «ការយល់ស្របប្រាំចំណុច» ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំមុន។ការឯកភាពគ្នានេះ ត្រូវបានយល់ព្រម ក្នុង កិច្ច ប្រជុំ កម្រិត កំពូល អាស៊ាន កាលពីឆ្នាំមុន។

ក្នុង ចំណោម សំណើរជាច្រើនរបស់ប្លុកនេះ គឺ ការ បញ្ឈប់ ជា បន្ទាន់ នូវ អំពើ ហិង្សា ក្នុង ប្រទេស មីយ៉ាន់ម៉ា និង ការ សន្ទនា ក្នុង ចំណោម គ្រប់ ភាគី ពាក់ព័ន្ធ ដែល សម្របសម្រួល ដោយបេសកជន ពិសេស អាស៊ាន៕
ដោយ៖សោមា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២