បារាំង ប្រកាសដកទ័ពចេញពីប្រទេសម៉ាលី

(បារាំង)៖ បារាំងនិយាយថា កងទ័ពរបស់ខ្លួននឹងដកខ្លួនចេញពីប្រទេសអាហ្វ្រិកខាងលិច គឺប្រទេសម៉ាលី រួមជាមួយនឹងយោធានៃដៃគូអឺរ៉ុបរបស់ខ្លួន ស្របពេលដែលប្រទេសម៉ាលីបានដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមជ្រុលនិយម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍។ហើយប្រទេសម៉ាលីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង។ ក្រុមជ្រុលនិយមឥស្លាម បានដណ្តើមយក ទឹកដីយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ហើយប្រទេសបារាំង បានចាប់ផ្តើមអន្តរាគមន៍យោធារបស់ខ្លួន នៅក្នុងឆ្នាំ ២០១៣។

កងទ័ពបារាំងដែលមានមូលដ្ឋាននៅប្រទេសម៉ាលី បានធ្វើយុទ្ធនាការយោធាប្រឆាំងនឹងពួកជ្រុលនិយម នៅក្នុងប្រទេស និងប្រទេសជិតខាងដូចជា Burkina Faso និង Niger ។
ប្រទេសម៉ាលីធ្លាប់មានរដ្ឋប្រហារយោធាពីរដង នៅអំឡុងពេលពីរឆ្នាំកន្លងទៅ។ ទំនាក់ទំនងរវាងបារាំង និងរដ្ឋាភិបាលអន្តរកាលរបស់ម៉ាលី កាន់តែអាក្រក់ទៅៗ ជុំវិញការពន្យារការផ្លាស់ប្តូរទៅជាការគ្រប់គ្រង ស៊ីវិល៕
ដោយ៖សោមា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២