នៅជប៉ុនការស្លាប់ដោយសារកូវីដ នាពេលថ្មីៗនេះ 90% គឺជាអ្នកជំងឺដែលមានអាយុ៧០ឆ្នាំឡើង

(ជប៉ុន)៖ ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ជាង៩០ភាគរយនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងប្រទេសជប៉ុន នៅអំឡុងពេលសប្តាហ៍មុន ជាប់ពាក់ព័ន្ធនឹងអ្នកជំងឺអាយុពី ៧០ឆ្នាំឡើងទៅ។ នេះបើយោង តាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្រសួងបាននិយាយថា ក្រុងទូទាំងប្រទេសបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៩៦០ នាក់ ដោយសារ វីរុសនេះ កាលពីអំឡុងសប្តាហ៍មុន រហូតដល់ថ្ងៃអង្គារដើមសប្តាហ៍៦នេះ។

ក្រសួងសុខាភិបាលជប៉ុនបានឱ្យដឹងទៀតថា ២៩.៤ភាគរយនៃអ្នកជំងឺដែលបានស្លាប់ គឺមានអាយុ ៩០ឆ្នាំឡើងទៅ ខណៈដែល ៤៣.២ ភាគរយនៃពួកគេមានអាយុ ៨០ឆ្នាំ។ហើយ ១៨ ភាគរយស្ថិតក្នុងអាយុ ៧០ ឆ្នាំ, ៥ភាគរយមានអាយុ៦០ ឆ្នាំ ,២.៨ ភាគរយមានអាយុ ៥០ឆ្នាំ ,០.៩ភាគរយ មានអាយុ ៤០ឆ្នាំ, ០.៤ ភាគរយ មានអាយុ ៣០ឆ្នាំ និង ០.២ ភាគរយស្ថិតក្នុងអាយុ ២០ឆ្នាំ។ហើយក៏មិនមានអ្នកស្លាប់ ក្នុងចំណោមអ្នកជំងឺអាយុក្រោម ២០ ឆ្នាំនោះទេ។

រដ្ឋាភិបាលជប៉ុនបាននិយាយថា ២០.៤ ភាគរយនៃមនុស្សដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងលើកទី៣គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ៕

ដោយ៖សោមា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២