កប៉ាល់ដឹកទំនិញ ដែលមានដឹករថយន្ត Porsches, Bentleys និងរថយន្តទំនើបៗជាច្រើនទៀតចំនួន 4 000 គ្រឿងត្រូវបានឆាបឆេះដោយគ្រោះអគ្គិភ័យនៅមហាសមុទ្រអាត្លង់ទិក

កប៉ាល់ដឹកទំនិញ ដែលមានឈ្មោះថា Felicity Ace ដែលផ្ទុករថយន្តទំនើបៗចំនួន 4 000 ពី Volkswagen Group ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើតែគ្មានសល់ នៅកណ្តាលមហាសមុទ្រនៅអាត្លង់ទិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។ កប៉ាល់នេះមានប្រវែង 650 ហ្វីត (200 ម៉ែត្រ) ហើយសមាជិកនាវិកចំនួន 22 នាក់ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព ដោយកងទ័ពជើងទឹកព័រទុយហ្គាល់តាមរយៈឧទ្ធម្ភាគចក្រទៅកាន់កោះ Faial ដែលមានចម្ងាយប្រហែល 170 គីឡូម៉ែត្រពីទីតាំងកប៉ាល់ឆេះនោះ ។

កប៉ាល់Felicity Aceនេះ មានផ្ទុកទំនិញទម្ងន់ 17,700 តោន ។បើ យោងតាមកាសែត The New York Times បានឱ្យដឹងថា ក្នុងចំណោមរថយន្តចំនួន 4000 គ្រឿងនៅលើនោះ តាមការប៉ាន់ប្រមាណ 1 100 គ្រឿងជារថយន្ត Porsches និងរថយន្ត Bentley មានប្រមាណជា 189 គ្រឿង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Volkswagen Group បានប្រាប់ Business Insider ថា “យើងដឹងពីឧប្បត្តិហេតុមួយនៅថ្ងៃនេះ ដែលពាក់ព័ន្ធនឹងកប៉ាល់ដឹកទំនិញ ដែលដឹកជញ្ជូនរថយន្ត Volkswagen Group ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ។ ឥឡូវនេះ យើងកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូនដើម្បីស៊ើបអង្កេតពីមូលហេតុនៃឧបទ្ទវហេតុនេះ។

ត្រលប់ទៅឆ្នាំ 2019 ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងជាមួយកប៉ាល់ Grande America ដែលកំពុងធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់អាមេរិកខាងត្បូង ដោយបានលិចជាមួយនឹងរថយន្ត Porsche 911 GT2 RS ដែលមានកំណត់ចំនួន 4 គ្រឿង រថយន្ត Porsches 33 គ្រឿងផ្សេងទៀត និងរថយន្ត Audiចំនួន 2,000 គ្រឿង។

ក្រុមហ៊ុន Porsche បានបញ្ចប់ការផលិតរថយន្ត 911 GT2 RS ដែលមានកំណត់ហើយ… ប៉ុន្តែបានសម្រេចចិត្តចាប់ផ្តើមរោងចក្រចាស់ឡើងវិញ សម្រាប់តែអ្នកទិញចំនួនបួននាក់ប៉ុណ្ណោះ ដែលគ្រោងនឹងចំណាយអស់ 300,000 ដុល្លារអាមេរិកក្នុងម្នាក់ៗ។

ចំពោះបញ្ហារបស់កប៉ាល់ Felicity Ace ផ្ទាល់ បើយោងតាមមេបញ្ជាការកងទ័ពជើងទឹកព័រទុយហ្គាល់ លោក Jose Sousa Luisបានឱ្យដឹងថា ម្ចាស់របស់វាកំពុងស្វែងរក “ទូកទៅសមុទ្រ”ដើម្បីទៅពិនិត្យមើលទំហំនៃការ ដោយសារគ្រោះអគ្គិភ័យនេះ៕

ដោយ៖ប្រូ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២