គ្រួសារលោកពូ សៀន សេង មានជីវភាពធូរធារ ដោយសារការប្រកបរបរដាំបន្លែទាំងនេះ

លោកពូ សៀន សេង ជាកសិករដ៏លេចធ្លោមួយ នៅក្នុងភូមិ ចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្ត ពោធិ៍សាត់​ ។ចូលមកដល់ឆ្នាំនេះ លោកពូមានវ័យ៦០ ឆ្នាំហើយ លោកពូបានប្រកបរបរដាំបន្លែនេះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយសារតែមុខរបរដាំបន្លែនេះ បានធ្វើឱ្យគ្រួសារលោកពូ មានជីវភាពប្រសើរជាងមុន ។

លោកពូ សៀន សេង មានប្រសាសន៍ថា ដោយសារតែមុខរបរដាំដុះបន្លែនេះ បានធ្វើឱ្យជីវភាពគ្រួសាររបស់លោកពូមានភាពប្រសើរជាងមុនច្រើន និងមានលុយឱ្យកូនបានទៅសិក្សារៀនសូត្រនៅថ្នាក់មហាវិទ្យាល័យ ។កាលពីមិនទាន់ប្រកបរបរដាំបន្លែនេះ គ្រួសារលោកពូមានការខ្វះខាតខ្លាំងរកតែបានមួយពេលៗមិនចង់បានផង។

លោកពូ សៀន សេង មានប្រសាសន៍បន្តទៀតថា នៅក្នុងចម្ការដំណាំរបស់លោកពូមានដាំដូចជា ខាត់ណាដើម និងស្ពៃក្តោប ផ្ទៃដីទំហំ ៥ អា , ផ្កាខាត់ណា ដាំលើផ្ទៃដី ទំហំ ៨ អា កំពុងតែថែទាំ និងមិនទាន់បានប្រមូលផលនៅឡើយទេ។ ដំណាំត្រសក់ដាំលើផ្ទៃដី ទំហំ ១០ អា បានប្រមូលផលសរុបចំនួន ១.២១៨ គីឡូក្រាម លក់ ក្នុងតម្លៃ ៩០០រៀល ទៅ ១២០០ រៀល ក្នុង ១គីឡូក្រាម, និងចម្ការម្ទេសដាំលើផ្ទៃដី ទំហំ ១០អា កំពុងប្រមូលផលបានសរុបចំនួន ១.២៣៧គីឡូក្រាម លក់តម្លៃ ៩០០០រៀល ទៅ ១២០០០ រៀល ក្នុងមួយគីឡូក្រាម។

បន្លែទាំងអស់នេះ លោកពូសៀន សេង និងកសិករដទៃទៀតនៅក្នុងភូមិ បានលក់ជាក្រុម និងយកទៅឱ្យម៉ូយនៅផ្សារភួពុយ ដែលជាផ្សារបោះដុំកសិផលកសិកម្ម ស្ថិតនៅក្នុងទីរួមខេត្តពោធិ៍សាត់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២