ថានទូតអាមេរិកប្រចាំរុស្សី ប្រាប់ប្រជាជនឱ្យត្រៀមជម្លៀសខ្លួនចេញពីប្រទេសរុស្ស៊ី

(មូស្គូ)៖ យោងតាមការចុះ ផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ស្ថានទូតអាមេរិកប្រចាំនៅរុស្ស៊ី បានព្រមានជនជាតិអាមេរិក ថានឹងមានផែនការជម្លៀសខ្លួន ដោយលើកឡើងពីការគំរាមកំហែងនៃការវាយប្រហារនៅទីក្រុងមូស្គូ និងតាមបណ្តោយព្រំដែនរុស្ស៊ី ជាមួយអ៊ុយក្រែន ដោយធ្វើមានការស្តីបន្ទោសពីក្រសួងការបរទេសរុស្ស៊ី។


ស្ថានទូតអាមេរិកបាននិយាយថា «មានការគំរាមកំហែងនៃការវាយប្រហារប្រឆាំង នឹងមជ្ឈមណ្ឌលផ្សារ ទំនើប ផ្លូវរថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដី និងកន្លែងប្រមូលផ្តុំសាធារណៈផ្សេងទៀត នៅក្នុងតំបន់ ទីក្រុងសំខាន់ៗ រួមទាំងទីក្រុងម៉ូស្គូ និងសាំងពេទឺប៊ឺគ ក៏ដូចជានៅក្នុងតំបន់ដែលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅតាមព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន»។


ស្ថានទូតបានបន្ថែមថា នឹងមានផែនការជម្លៀស ដែលមិនពឹងផ្អែកលើជំនួយរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចោទសួរថា តើសហរដ្ឋអាមេរិក បានទទួលព័ត៌មានអំពីការវាយប្រហារដែលអាចកើតមាននេះ ពីរុស្ស៊ីដែរឬទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២