ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភដល់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត

ភ្នំពេញ ៖ ដោយមើលឃើញពីទស្សនវិស័យវែងឆ្ងាយលើវិស័យបាល់ទាត់កម្ពុជា ស្របពេលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គាមឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចាប់យកក្លិបបាល់ទាត់ សៀមរាប យូណាធីត ធ្វើជាដៃគូឧបត្ថម្ភ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត កាលពីរសៀលថ្ងៃទី២៥ កុម្ភៈ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas Geschke នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានលើកឡើងថា ការលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជា ជាពិសេសគឺកីឡាបាល់ទាត់អោយកាន់តែរីកចម្រើន ហើយដោយមើលឃើញថាក្លិបបាល់ទាត់ សៀមរាប យូណាយធីតជាក្លិបបាល់ទាត់មួយដែលមានទស្សនៈវិស័យវែងឆ្ងាយ ការគ្រប់គ្រងល្អ និងមានកីឡាករពោរពេញដោយគុណភាព និងមានសក្កនុពល ទើបក្រុមហ៊ុនសម្រេចចិត្តចុះហត្ថលេខាក្នុងនាមជាដៃគូសហការរយៈពេល ២ឆ្នាំតែម្តង ដើម្បីជាជំនួយគាំទ្រ ដល់ទស្សនៈវែងឆ្ងាយរបស់ក្លិបកីឡាខេត្តសៀមរាប។

លោក ប៊ួយ ដារី តំណាងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីតបានមានប្រសាសន៏ថា ការសម្រេចចិត្តចាប់ដៃគូសហការ និងជួយផ្សព្វផ្សាយជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដោយកត្តាចម្បងក្រុមហ៊ុននេះបានបង្កើតឡើង និងកសាងឡើងដោយស្នាដៃកូនខ្មែរ និងមានទីតាំងផលិតនៅប្រទេសកម្ពុជាយើងផ្ទាល់។ វាជាការរួមចំណែកយ៉ាងសកម្ម មួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដោយឡែកថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបាល់ទាត់ សៀមរាប យូណាយធីត ផ្ទាល់ក៏ធ្លាប់បានធ្វើដំណើរទស្សនកិច្ចនៅរោងចក្រផលិតផ្ទាល់ផងដែរ ដោយបានទទួលស្គាល់នូវ សង្វាក់ផលិតកម្មរបស់ ហនុមាន ប្រកបដោយស្តង់ដារ និងផ្តោតលើគុណភាពចំពោះមុខដល់អ្នកទទួលទាន។

សូមជម្រាបថាក្លិបបាល់ទាត់សៀមរាប យូណាយធីត (Siem Reap United Football Club) ត្រូវបានផ្លាស់ប្ដូរឈ្មោះថ្មីទៅជា កីឡដ្ឋាន « ហនុមាន » (Hanuman Stadium ) សាងសង់លើផ្ទែដៃសរុប ២៧.០០០ ម៉ែត្រការ៉េ មានទីលានស្មៅធម្មជាតិ និងស្មៅសប្បនិមិត្ត អាចផ្ទុកអ្នកទស្សនាបានជិត ៥០០០នាក់មានទីតាំងនៅផ្លូវសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ក្រវ៉ាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២