ឧត្តមសេនីយ៍កំពូលអាមេរិកនិយាយថា ទាហានរុស្ស៊ី 10ម៉ឺននាក់ត្រូវបានស្លា.ប់នៅអ៊ុយក្រែន

ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា ទាហានរុស្ស៊ីប្រហែល 100,000 នាក់ត្រូវបានសម្លាប់ និងរងរបួសចាប់តាំងពីការចូលលុកលុយប្រទេសអ៊ុយក្រែន ហើយកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុង Kyiv “ប្រហែលជា” បានស្លាប់ និងរងរបួសស្រដៀងគ្នានេះដែរ។

សុន្ទរកថារបស់ឧត្តមសេនីយ Mark Milley កាលពីថ្ងៃពុធ បានផ្តល់នូវការប៉ាន់ប្រមាណខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកអំពីអ្នកស្លាប់ និងរបួសរហូតមកដល់បច្ចុប្បន្ននៅក្នុងជម្លោះជិតប្រាំបួនខែក្នុងសង្គ្រាម ដែលរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន។

កាលពីព្រឹកថ្ងៃពុធកន្លងមកនេះ រុស្ស៊ីបានប្រកាសថា កងទ័ពរបស់ខ្លួននឹងដកខ្លួនចេញពីច្រាំងខាងលិចនៃទន្លេ Dnieper ក្បែរទីក្រុង Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលជាយុទ្ធសាស្ត្រមួយសម្រាប់ទីក្រុងម៉ូស្គូ និងចំណុចរបត់ដ៏មានសក្តានុពលនៅក្នុងសង្គ្រាម។

Milley និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបដិសេធមិននិយាយច្រើនពេកទេ អំពីសារៈសំខាន់នៃការដកថយរបស់ទីក្រុងមូស្គូពី Kherson ទោះបីជាប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកឡើងថា វាជាភស្តុតាងដែលថារយៈពេលប្រាំបីខែនៅក្នុងសង្រ្គាម រុស្ស៊ីមាន “បញ្ហាពិតប្រាកដ” នៅលើសមរភូមិ។

លោក Zelenskyy បានលើកឡើងថា រុស្ស៊ីអាចនឹងមានយុទ្ធសាស្ត្រក្លែងបន្លំការដកថយ។ហើយសត្រូវមិននាំយកអំណោយមកឱ្យយើងនោះទេ។

Milley បាននិយាយថា សូចនាករដំបូងបង្ហាញថា រុស្ស៊ីកំពុងធ្វើការដកខ្លួនចេញពី Kherson ។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា វា​អាច​ចំណាយ​ពេល​ដើម្បី​បញ្ចប់។តែវានឹងមិនចំណាយពេលមួយថ្ងៃ ឬពីរថ្ងៃនោះទេ វានឹងចំណាយពេលជាច្រើនថ្ងៃ ហើយប្រហែលជាច្រើនសប្តាហ៍ផងដែរ ដើម្បីទាញកងកម្លាំងទាំងនោះនៅភាគខាងត្បូងនៃទន្លេនោះ” ។ Milley បាននិយាយដោយប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ីមានកងទ័ពប្រហែលពី 20,000 ទៅ 30,000 នាក់នៅភាគខាងជើងនៃទន្លេ Dnieper ។


សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូបានឈប់ធ្វើអន្តរាគមន៍ដោយផ្ទាល់នៅអ៊ុយក្រែន ប៉ុន្តែកំពុងបំពាក់អាវុធ ផ្តល់យោបល់ និងផ្តល់លទ្ធភាពឱ្យយោធារបស់ខ្លួនដើម្បីការពារទីក្រុង Kyiv ប្រឆាំងនឹងកងទ័ពឈ្លានពានរបស់រុស្ស៊ី។ លោក Milley បាននិយាយថា ជម្លោះរហូតមកដល់ពេលនេះបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនពី 15 លាននាក់ទៅ 30 លាននាក់ក្លាយជាជនភៀសខ្លួន ហើយបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនប្រហែល 40.000 នាក់។ទោះបីជាចំនួនអ្នកស្លាប់មានច្រើនក៏ដោយ មន្ត្រីអាមេរិកបាននិយាយថា ទីក្រុងមូស្គូមិនអាចសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនទេ៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២