រន្ធ.ត់ ! ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ត្រូវបានសត្វក្រពើខាំអូសយកទៅក្នុងទឹក នៅចំពោះមុខឪពុកម្តាយ ខណៈពេលគាត់ចុះលេងទឹកទន្លេក្បែរផ្ទះ

ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ត្រូវបានក្រពើខាំអូសយកទៅក្រោមទឹក នៅចំពោះមុខឪពុកម្តាយរបស់គេ។ក្មេងប្រុសរូបនោះមានឈ្មោះ Julio Otero Fernández គេបានទៅលេងទឹកទន្លេ Matina ក្នុងទីក្រុង Limón ប្រទេសកូស្តារីកា ដែលនៅជិតផ្ទះរបស់គាត់ ហើយជិះទូកលេងក្នុងទឹករាក់ត្រឹមជង្គង់។ សត្វក្រពើបាននាំគាត់ចូលទៅក្នុងទឹកជ្រៅ ហើយបានខាំ និងវាយប្រហារគាត់រហូតដល់ស្លាប់។

សាកសពរបស់គាត់នៅតែមិនត្រូវបានរកឃើញនៅឡើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ Don Julio និង Margini Fernández Flores​ ដែលជាឪពុក ម្តាយ របស់ក្មេងរងគ្រោះ មានការខូចចិត្តយ៉ាងខ្លាំង ហើយបានអង្វរអាជ្ញាធរឱ្យជួយស្វែងរកសពកូនរបស់គាត់ និងសម្លាប់សត្វក្រពើនោះចោល។ឪពុក​របស់​ក្មេង​អាយុ​៨​ឆ្នាំនោះ​បាន​និយាយ​ថា​៖ ​«​អ្វី​ដែល​ពិបាក​បំផុត​សម្រាប់​ប្រពន្ធ​ខ្ញុំ​គឺ​ឃើញ​ក្រពើ​អណ្តែត​ជាប់​នឹង​ខ្លួន​កូន​ប្រុស​ខ្ញុំ​»។


ម្តាយរបស់គាត់បាននិយាយថា “វាមិនអាចទៅរួចទេក្នុងការបន្តរស់នៅក្នុង Matinaនេះ ពីព្រោះនៅគ្រប់ជ្រុងនៃផ្ទះយើង រកឃើញអ្វីមួយដែលរំឭកឱ្យយើងនឹកឃើញ Julito ធ្វើឱ្យយើងឈឺចាប់កាន់តែខ្លាំង។’វាពិបាកណាស់សម្រាប់ពួកយើង ដូច្នេះយើងនឹងត្រូវតែចេញពីទីនេះ៕


គួរបញ្ជាក់ផងដែរថា នៅក្នុងខែមិថុនា ឆ្នាំនេះ ស្ត្រីម្នាក់ត្រូវបានសត្វក្រពើខាំសម្លាប់ និងអូសទៅក្នុងទឹក ខណៈដែលនាងត្រូវបានគេរាយការណ៍ថា កំពុងបោកខោអាវនៅមាត់ច្រាំងនៅឯបឹង Tampico ដូចគ្នា។ អ្នក​មើល​ឃើញ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​សត្វ​ក្រពើ​ហែល​ជាមួយ​សាកសព​ស្ត្រី​រូបនោះ។ កាលពីខែតុលា ឆ្នាំ 2020 ក្រពើមួយក្បាលបានដេញបុរសម្នាក់ ដែលហែលនៅក្នុងទឹកបឹង មុនពេលទាញគាត់ទៅក្រោមទឹក ហើយសម្លាប់គាត់។ បុរស​ដែលគេ​មិន​បញ្ចេញ​ឈ្មោះ​ដែល​គេ​ជឿ​ថា​ មាន​អាយុ ៥០ ឬ ៦០ ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មិន​អើពើ​នឹង​សញ្ញា​ព្រមាន​ មិនឱ្យមនុស្ស​ចុះ​ហែល​ទឹក​ក្នុង​តំបន់​នោះ​ទេ៕

ប្រភព៖Daily Mail

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២