លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅ Kherson របស់អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់ទាហានរុស្ស៊ីពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅ Kherson ដែលត្រូវបានអ៊ុយក្រែនដណ្តើមមកវិញ កាលពីសប្តាហ៍មុននេះ។

អ្នកស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០ រួចហើយ។ លោក Zelenskyy បាននិយាយនៅក្នុងវីដេអូពេលយប់របស់គាត់កាលពីថ្ងៃអាទិត្យម្សិលម៉ិញ  ដោយមិនបានបញ្ជាក់ពីទីកន្លែងដែលសាកសពត្រូវបានគេរកឃើញនោះទេ។លោក​បាន​និយាយ​ថា​៖ «​កងទ័ព​រុ​ស្ស៊ី​បាន​បន្សល់​ទុក​នូវ​ការ​ឃោរឃៅ​ដូច​គ្នា ​ដែល​វា​បាន​ធ្វើ​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​របស់លោក នៅពេលពួកគេចូលឈ្លានពាន​»​។

ផ្នូរដ៏ធំត្រូវបានគេរកឃើញនៅកន្លែងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី រួមទាំងសាកសពជនស៊ីវិល ដែលបង្ហាញពីភស្តុតាងនៃការធ្វើទារុណកម្ម ដែលបានរកឃើញនៅក្នុងតំបន់ Kharkiv ភាគឦសាន និងនៅ Bucha ក្បែររដ្ឋធានី Kyiv។ អ៊ុយក្រែន​បាន​ចោទ​ទាហាន​រុស្ស៊ី​ថា ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​។

គណៈកម្មាការអង្គការសហប្រជាជាតិក្នុងខែតុលាបាននិយាយថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ហើយថា កងកម្លាំងរុស្ស៊ីទទួលខុសត្រូវ នៃការរំលោភសិទ្ធិមនុស្សនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម។

ប្រជាជនអ៊ុយក្រែនក្នុងទីក្រុង Kherson បានសម្តែងនូវអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង បន្ទាប់ពីការដកថយរបស់ទ័ពរុស្ស៊ីកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បន្ទាប់ពីការកាន់កាប់អស់រយៈពេលជាច្រើនខែមកនោះ។

តំបន់នេះគឺជាតំបន់មួយក្នុងចំណោមបួន ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា បានបញ្ចូលក្នុងខែកញ្ញា ជាទង្វើមួយ ដែលត្រូវបានគេចាត់ទុកថា ជាការខុសច្បាប់ និងបានបរិហារដោយបណ្តាប្រទេសលោកខាងលិច៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២