សហរដ្ឋ​អាមេរិក​កំពុង​សិក្សា​ពី​របៀប​កែប្រែ Drone ប្រដាប់​អាវុធ​ដ៏​មាន​ឥទ្ធិពល ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន

នៅពេលដែលកងកម្លាំងរុស្ស៊ីបានដកថយនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន រដ្ឋបាល Biden បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយចំនួនសម្រាប់អ៊ុយក្រែន ប៉ុន្តែជំនួយទាំងអស់នោះ មិនឃើញមានអាវុធ ដែលយោធាអ៊ុយក្រែនស្វែងរកជាយូរមកហើយគឺដ្រូន Grey Eagle ជាច្រើនគ្រឿង ដែលមានផ្ទុកកាំជ្រួច Hellfire ។

យោងតាមមន្ត្រីពីររូបបានឱ្យដឹងថា សហរដ្ឋអាមេរិកបាននឹងកំពុងពិនិត្យមើលការកែប្រែ ដែលអាចធ្វើទៅបានចំពោះយន្តហោះគ្មានមនុស្សបើក។ ការផ្លាស់ប្តូរដែលនឹងធ្វើឱ្យសក្តានុពលនៃការបាត់បង់ណាមួយ – ជាមួយនឹងបច្ចេកវិទ្យាដ៏រសើបរបស់ពួកគេ  មិនសូវមានគ្រោះថ្នាក់ និងអាចបង្កើនលទ្ធភាពដែលអ៊ុយក្រែនទទួលបាន។

មន្ត្រីអាមេរិកម្នាក់ បានបញ្ជាក់ថា កងទ័ពកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីសិក្សាពីការផ្លាស់ប្តូរដែលអាចកើតមានចំពោះយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយ General Atomics ដែលគេហៅក្នុងកងទ័ពថា MQ-1C។


ទោះបីជាយ៉ាងណាក៏ដោយ បើគ្មានការផ្លាស់ប្តូរណាមួយទេ ហ្រ្គីនអ៊ីហ្គល ដែលអាចផ្ទុកកាំជ្រួច Hellfire ចំនួនបួនគ្រាប់ និងហោះហើរក្នុងរយៈកម្ពស់ 25,000 ហ្វីត ក្នុងរយៈពេលជិត 30 ម៉ោង ទំនងជានឹងមិនមាននៅក្នុងបញ្ជីជំនួយយោធានាពេលខាងមុខ ដែលបានបែងចែកទៅឱ្យអ៊ុយក្រែននោះទេ។

មន្ត្រីអាមេរិកដដែលបាននិយាយទៀតថា ការពិភាក្សាអំពី Grey Eagle កំពុងបន្ត ហើយវាមិនត្រូវបានគេច្រានចោល ឬបដិសេធជាផ្លូវការចំពោះអ៊ុយក្រែននោះទេ។តែកាសែត Wall Street Journal ធ្លាប់បានរាយការណ៍ថា មន្ទីរបញ្ចកោណបានបដិសេធសំណើរបស់អ៊ុយក្រែន៕

ប្រភព៖ CNN

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២