សេតវិមានស្វែងរកថវិកាចំនួន 10 ពាន់លានដុល្លារសម្រាប់ COVID, 37,7 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនពីសភា

វ៉ាស៊ីនតោន ៖ សេតវិមានកាលពីថ្ងៃអង្គារបានស្នើឱ្យសភាផ្តល់ប្រាក់ចំនួន 10 ពាន់លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 និងជំងឺឆ្លងផ្សេងទៀត ចំពេលមានការលេចចេញនូវប្រភេទថ្មី និងការរំពឹងទុកនៃការកើនឡើងនៃការឆ្លងមេរោគក្នុងរដូវរងារ ក៏ដូចជាជំនួយបន្ថែមចំនួន 37.7 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដើម្បីការពារខ្លួន ពីការឈ្លានពានរបស់រុស្ស៊ី។

 

សម្រាប់អ៊ុយក្រែន សេតវិមានបានស្នើសុំថវិកាចំនួន 37.7 ពាន់លានដុល្លារ ដែលនឹងមានរយៈពេលរហូតដល់ខែកញ្ញា ឆ្នាំ 2023 រួមមាន 21.7 ពាន់លានដុល្លារសម្រាប់ឧបករណ៍សម្រាប់អ៊ុយក្រែន ដើម្បីបំពេញបន្ថែមនូវស្តុករបស់ក្រសួងការពារជាតិ និងការបន្តការគាំទ្រផ្នែកយោធា ការស៊ើបការណ៍ និងការការពារ។ វាក៏រួមបញ្ចូលផងដែរនូវជំនួយថវិកាផ្ទាល់ចំនួន 14.5 ពាន់លានដុល្លារដល់អ៊ុយក្រែន ជំនួយសន្តិសុខ ជំនួយមនុស្សធម៌ និងដើម្បីពង្រឹងសន្តិសុខស្បៀងអាហារសកល ព្រមទាំងប្រាក់សម្រាប់នាយកដ្ឋានថាមពល និងសុខភាព និងសេវាមនុស្ស។

 

លោកស្រី Shalanda Young ដែលជាប្រធានការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន បាននិយាយថា ប្រហែលបីភាគបួននៃប្រាក់ដែលពីមុនបានផ្តល់ដោយសភាសម្រាប់អ៊ុយក្រែនត្រូវបានបញ្ចេញ ឬប្តេជ្ញាចិត្ត ដោយរំពឹងថា នឹងមានច្រើនទៀតនៅចុងឆ្នាំនេះ៕

ប្រភព៖ CBS

ប្រែសម្រួលដោយ៖ វាសនា

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២