ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា សម្ភោធផលិតផលថ្មី ៣ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារបច្ចុប្បន្ន

ឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតដែកធំជាងគេនៅប្រទេសកម្ពុជា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប បានប្រារព្ធកម្មវិធីសម្ភោពផលិតផលថ្មីរបស់ខ្លួនចំនួន៣ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលមានដូចជាផលិតផលស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980 (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914) ដែលស្ថិតនៅអគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ អឹម អេច ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ដៃគូអាជីវកម្ម អតិថិជន ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុបផងដែរ។
កម្មវិធីសម្ពោធជាផ្លូវការនៃផលិតផល ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU, ស័ង្កសី ភ្លីកឹប 980 និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ ពេលថ្មីៗនេះ លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប បានលើកឡើងពីមូលហេតុនៃការប្ដេជ្ញាចិត្ត ចំពោះការច្នៃប្រឌិតថ្មីៗ និងបន្ដអភិវឌ្ឍន៍ខ្លួនយើងទៅជាក្រុមហ៊ុនកែច្នៃដែកដែលឈានមុខគេនៅប្រទេសកម្ពុជា ដោយមានការផ្គត់ផ្គង់សំភារៈ និងដំណោះស្រាយសំណង់អគារដែកប្រកបដោយគុណភាពខ្ពស់ និងជាទីទំនុកចិត្តជាមួយបណ្ដាញចែលចាយកក្នុងវិស័យអាជីវកម្មដែក ទៅកាន់វិស័យអចលនទ្រព្យ និហវិស័សផ្សេងៗទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ។ បន្ថែមលើនេះលោកអគ្គនាយក កាំង ឡេង បានបញ្ជាក់ថា សមិទ្ធិផលដែលសម្ភោធនៅថ្ងៃនេះ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការប្ដេជ្ញាចិត្ត និងការលះបង់របស់បុគ្គលិកយើង និងការគាំពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់បំផុតនោះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលបានខិតខំធានានូវសន្តិភាព និងស្ថេរភាពសង្គមក្នុងរយៈពេលជាច្រើនទស្សវត្ន៍មកនេះ ម៉្យាងវិញទៀត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺរាតត្បាត COVID 19 ក្នុងពេលថ្មីៗនេះ។ ដូច្នេះហើយ លោកអគ្គនាយក កាំង ឡេង ថ្លែងក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការនៃផលិតផលថ្មី ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU, ស័ង្កសី ភ្លីកឹប 980 និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤។

ដោយឈរលើគោលការណ៍គុណភាពជាចំបង ក្រុមហ៊ុនបានសិក្សារយ៉ាងយកចិត្តទុកដាក់ទៅលើការផ្តល់ដំណោះស្រាយដំបូល និងជញ្ជាំងជូនទៅដល់អតិថិជនរបស់ខ្លួន តួយ៉ាងផលិតផលថ្មីទាំងបីនេះ មានតួនាទីសំខាន់ៗដូចជា ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU ដែលមានឯកទេសការពារលិចទឹក ដែលបន្សំជាមួយបច្ចេកទេសទំនើប ឈានមុខគេ ពេញនិយមបំផុតគ្រប់សំណង់គេហដ្ឋាន ឃ្លាំង និងអគារពាណិជ្ជកម្ម ដែលអាចបន្ថយកម្ដៅ និងសំឡេងបានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងអាចបន្ថយការលិចទឹកតាមដំបូលដោយសារភ្លីរបស់វាមានគម្របសំរាប់គ្របលើភ្លីក្រោយពេលចាប់វីសរួច ស័ង្កសីពិដាន និងដំបូលដ៍ស្រស់ស្អាតផងដែរ។ ដូច្នេះហើយ រាល់ការប្រើប្រាស់ផលិតផលនេះ នាំឱ្យមានការសន្សំសំចៃយ៉ាងច្រើនលើថាមពលអគ្គីសនីក្នុងការកាត់បន្ថយកម្ដៅខាងក្នុងអគារ។

ស័ង្កសី ភ្លីកឹប 980 ត្រូវបានផលិតឡើងដោយស័ង្កសីដែលមានកំលាំងដង់ស៊ីតេខ្លាំង (G550) ហើយវាមានទទឹងធំ ភ្លីខ្ពស់ 41mm និងមិនចាំបាច់ប្រើវីសចាប់ពីលើភ្លីឡើយ។ ដូច្នេះលក្ខណៈពិសេសបែបនេះ ធ្វើអោយដំបូលអាចទទួលលំហូរទឹកភ្លៀងបានច្រើនពុំលេចទឹក។ ម៉្យាងវិញទៀតជើងកឹបរបស់ស័ង្កសីភ្លីនេះត្រូវបានរចនាឡើងជាពិសេស ហើយអាចប្រឆាំងនឹងកំលាំងខ្យល់បាន ហើយស័ង្កសីភ្លីនេះ អាចកិននៅលើដំបូល ឬនៅការដ្ឋានបានតាមប្រវែងដែលត្រូវការដោយមិនចាំបាច់តឡើយ។

ស័ង្កសី ISI ផាម ភ្លីជញ្ជាំង 914 (ISI PALM WALL 914)គឺជាទម្រង់ភ្លីជញ្ជាំងជំនាន់ថ្មី ផ្តល់នូវការរចនាពិសេសសម្រាប់ជញ្ជាំង ផ្តល់សោភ័ណភាពទាន់សម័យ សម្រាប់ឃ្លាំង អគារពាណិជ្ជកម្ម និងឧស្សាហកម្មធំៗ។

លក្ខណៈពិសេស
1. រចនាឡើងសម្រាប់ភ្លីជញ្ជាំង
2. រូបរាងស្អាតទាក់ទាញទាន់សម័យ
3. សាកសមសម្រាប់ឃ្លាំង អគារពាណិជ្ជកម្ម និងឧស្សាហកម្មធំៗ
4. មានផលិតផលលម្អ លើកសោភ័ណភាព ពេញលេញ

សូមជម្រោបថា ផលិតផល ស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980 (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914) ជាផលិតផលរបស់ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលបានកើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុន ផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមានស័ង្កសី ISI ផាម ដែកទីប-ស អាយ អេស អាយ ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក ISI TRUSS ផ្ទះមេគង្គជាដើម។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២