ការប្រកួត World Cup បែលហ្ស៊ិក និងម៉ារ៉ុក បង្កចលាចលនៅទីក្រុងប្រ៊ុចសែល បណ្តាលឱ្យមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន

ក្រុងប្រ៊ុចសែល៖ ប៉ូលីសបែលហ្ស៊ិកបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ និងចាប់ខ្លួនម្នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីជ័យជម្នះរបស់ប្រទេសម៉ារ៉ុកលើបែលហ្ស៊ិកក្នុងការប្រកួត World Cup នៅប្រទេសកាតា បានបង្កឱ្យមានកុប្បកម្មនៅក្នុងទីក្រុងប្រ៊ុចសែល ជាមួយនឹងរថយន្ត និងម៉ូតូអគ្គិសនីមួយចំនួនត្រូវបានដុតបំផ្លាញ។ កុប្បកម្មបានកើតឡើងនៅតាមទីកន្លែងជាច្រើននៅទូទាំងរដ្ឋធានីបែលហ្ស៊ិក ដែលអ្នកគាំទ្របាល់ទាត់រាប់សិបនាក់ ខ្លះពាក់ទង់ជាតិម៉ារ៉ុក បានប៉ះទង្គិចជាមួយប៉ូលីសកុប្បកម្មដោយប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។

ប្រហែលម៉ោង៧យប់ អ្នក​នាំពាក្យ​ប៉ូលីស​លោក Ilse Van de Keere បាន​និយាយ​ថា ភាព​ស្ងប់ស្ងាត់​បាន​វិល​មក​វិញ ហើយ​ការ​ល្បាត​បង្ការ​នៅ​តែ​មាន​នៅ​ក្នុង​ផ្នែក​ដែល​ពាក់ព័ន្ធ។ ប៉ូលីស​បាន​និយាយ​ថា​៖ «​ក្រុម​កុប្បកម្ម​បាន​ប្រើ​សម្ភារៈ​បាញ់​កាំជ្រួច កាំជ្រួច ដំបង និង​ដុត​បំផ្លាញនៅតាម​ផ្លូវ​សាធារណៈ​។ អ្នកកាសែតម្នាក់បានរងរបួសមុខដោយសារកាំជ្រួច។ នេះជាហេតុផល ដែលសមមត្ថកិច្ចបានសម្រេចចិត្តបន្តការអន្តរាគមន៍ ជាមួយនឹងការដាក់ពង្រាយកាណុងបាញ់ទឹក និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ ៕

ប្រភព៖CDN

ប្រែសម្រួលដោយ៖ វាសនា

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២