ខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅ ១៩៩ក្រុមហ៊ុនកំពុងបោះទុនវិនិយោគលើវិស័យផ្សេងៗនៅក្នុងខេត្តមាត់ឆ្នេរមួយនេះ

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។បច្ចុប្បន្ននេះ​ ខេត្តនេះកំពុងស្ថិតនៅក្នុងខ្សែភ្នែករបស់ភ្ញៀវទេសចរ ឬ អ្នកវិនិយោគជាតិ និងអន្តរជាតិបាននាំគ្នាទៅបណ្តាក់ទុនរកស៊ីលើវិស័យផ្សេងៗគ្នា នៅក្នុងខេត្តឆ្នេរសមុទ្រមួយនេះជាបន្តបន្ទាប់ ។រហូតមកដល់ពេលនេះ នៅក្នុងខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ដែលបានបោះទុនវិនិយោគទៅលើវិស័យសក្តានុពល និងអាទិភាពមួយចំនួន ដែលក្នុងនោះវិស័យទេសចរណ៍ក៏ជាវិស័យអាទិភាព និងលេចធ្លោមួយផងដែរ ។

ឯកឧត្តម ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកដល់ពេលខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) នៅតាមបណ្តាកោះ ឆ្នេរ មាន ៣៣ក្រុមហ៊ុន នេះបើគិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ឯម ភាព មានប្រសាសន៍ទៀតថា ខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិផងដែរ(ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២