ក្រសួងកសិកម្ម ផ្ញើលិខិតជូននិពន្ធនាយកសារព័ត៌មាន VOD ជាភាសាអង់គ្លេស ដែលនៅតែបន្តចុះផ្សាយអត្ថបទដែលដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ និងប្រាសចាកពីអត្ថន័យដើម

ភ្នំពេញ​៖​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា សារព័ត៌មាន VOD ជាភាសា អង់គ្លេស នៅតែបន្តចុះផ្សាយអត្ថបទដែលដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ និងប្រាសចាកពីអត្ថន័យដើមន សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ចុះផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មាននេះ មានខ្លឹមសារថា៖ “ក្រសួងបានដឹងរួចហើយពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ […]។ ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ចូនឯកឧត្តមអនុរដ្ឋលេខាធិការ ចំនួន២រូប […] ដើម្បីចុះទៅពិនិត្យ ជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ។ […] ទន្ទឹមគ្នានេះ ក្រសួង សូមអំពាវនាវឱ្យបងប្អូននៅក្នុងបណ្ដាញសង្គម បញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថាក្រសួងមិនអើពើ ជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករដែលមិនទាន់ដល់ពេល ប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត”។ ប្រាសចាកពីខ្លឹមសារដើមនៃសេចក្តីប្រកាសព័ត៌មានខាងលើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សារព័ត៌មាន VOD ជាភាសាអង់គ្លេស បានចុះផ្សាយអត្ថបទចំនួន៤ ជាបន្តបន្ទាប់។ អត្ថបទទី១ របស់ ឃុត សុគន្ធ ចុះផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា សរសេរថា៖ “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ហាមកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ កុំឱ្យរិះគន់ក្រសួងចំពោះការធ្លាក់ចុះថ្លៃស្រូវ។ បន្ទាប់មក នៅថ្ងៃទី២២ ខែវិច្ឆិកា ដោយគ្មានការផ្ទៀងផ្ទាត់ការពិត សារព័ត៌មាន VOD ជាភាសាអង់គ្លេស បានចុះផ្សាយ អត្ថបទទីពីរ របស់ ខាន់ លក្ខិណា ដែលមានខ្លឹមសារស្រដៀងគ្នានឹងអត្ថបទទី១ដែរ ដោយសរសេរថា “កាលពី សប្ដាហ៍មុន ក្រសួងកសិកម្មបានធ្វើការគំរាមស្រដៀងគ្នានេះដែរទៅលើកសិករដែលរិះគន់រដ្ឋាភិបាលអំពីតម្ល ស្រូវនៅលើទីផ្សារ”។ ពីរថ្ងៃក្រោយមក នៅថ្ងៃទី២៤ ខែវិច្ឆិកា សារព័ត៌មាន VOD ជាភាសាអង់គ្លេស បានចុះ ផ្សាយអត្ថបទទីបី របស់ ង៉ ណៃ ដែលបន្តរាយការណ៍ដោយមិនត្រឹមត្រូវថា “ក្រសួងកសិកម្មបានព្រមាន កសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ កុំឱ្យរិះគន់ រដ្ឋាភិបាល […]។ ប៉ូលីសខេត្តបន្ទាយមានជ័យក៏ បានឃាត់ខ្លួន […] មន្ត្រីរាជការម្នាក់នៅស្រុកស្វាយចេក ដែលបានរិះគន់ រដ្ឋាភិបាលចំពោះការធ្លាក់ចុះនៃថ្ល ស្រូវ…។ ថ្មីៗនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា សារព័ត៌មាន VOD ជាភាសាអង់គ្លេស បានចុះផ្សាយអត្ថបទទី៤មួយ ទៀត សរសេរដោយអ្នកសារព័ត៌មានដល់ទៅបីនាក់រួមគ្នា គឺ អ៊ូច សូនី សូត្រ សុខប្រាថ្នា និងណាត សុភាព ដែល រាយការណ៍ថា “ក្រសួងក៏ធ្លាប់បានគំរាមកំហែងប្រជាកសិករដែលរិះគន់រដ្ឋាភិបាលពីភាពអសកម្មផងដែរ”។

ផ្ទុយពីការដកស្រង់មិនត្រឹមត្រូវ និងការចោទប្រកាន់នៅក្នុងអត្ថបទទាំងបួនរបស់សារព័ត៌មាន VOD ជាភាសាអង់គ្លេស គ្មានពាក្យពេចន៍ ឬខ្លឹមសារណាមួយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគំរាមកំហែង ឬព្រមាន ឬហាមប្រាម ប្រជាកសិករមិនឱ្យរិះគន់រដ្ឋាភិបាលនោះឡើយ។ តាមការពិត ក្រសួងបានធ្វើការអំពាវនាវដល់បងប្អូននៅក្នុងបណ្តាញសង្គមឱ្យបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថាក្រសួងមិនអើពើជួយដោះស្រាយ ព្រោះថា ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត។

ដោយឡែក ចំពោះករណីនៅស្រុកស្វាយចេក មន្ត្រីរាជការរូបនោះគ្រាន់តែត្រូវបានអាជ្ញាធរមូលដ្ឋាន អញ្ជើញមកផ្តល់ការពន្យល់ពីមូលហេតុនៃការជេរប្រមាថរបស់គាត់ ទៅលើអភិបាលស្រុកស្វាយចេកដែលជា ថ្នាក់ដឹកនាំគាត់ប៉ុណ្ណោះ។ តាមច្បាប់ ការជេរប្រមាថចំពោះអ្នករាជការសាធារណៈ គឺជាបទល្មើសដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ថែមទៀតផង។ ប៉ុន្តែជាក់ស្ដែង មន្ត្រីរូបនោះមិនត្រូវបានឃុំខ្លួន ឬ ចាប់ខ្លួន ដូចសេចក្តីរាយការណ៍មិនពិតរបស់សារព័ត៌មាន VOD នោះទេ ហើយក្រោយពីបានបកស្រាយបំភ្លឺ និងសុំទោសជាសាធារណៈចំពោះការជេរប្រមាថនេះ គាត់បានត្រឡប់ទៅផ្ទះ និងចូលបម្រើការងារជាធម្មតាវិញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការខកចិត្តយ៉ាងខ្លាំងចំពោះកង្វះវិជ្ជាជីវៈ និងក្រមសីលធម៌ របស់អ្នកយកព័ត៌មានខ្មែរនៃសារព័ត៌មាន VOD ដែលគួរណាស់តែអាចយល់បានយ៉ាងច្បាស់ និងដកស្រង់ បានត្រឹមត្រូវនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែររបស់ក្រសួង ដែលប្រើប្រាស់ពាក្យពេចន៍យ៉ាង សាមញ្ញបំផុត។ ទន្ទឹមនេះ អ្នកសារព័ត៌មាន VOD ដែលអះអាងថាជាអ្នកសារព័ត៌មានអាជីព និងគោរពកម សីលធម៌វិជ្ជាជីវៈ គួរណាស់តែបានផ្ទៀងផ្ទាត់ការពិតឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុនពេល ចេញផ្សាយអត្ថបទជាសាធារណៈ ដើម្បីធានាបាននូវសុក្រឹតភាពនៃសេចក្ដីរាយការណ៍ទាំងអស់របស់ខ្លួន។ ជាងនេះទៀត ការណ៍ដែលការីនិពន្ធ និងនិពន្ធនាយករបស់ VOD ខកខានមិនបានត្រួតពិនិត្យនូវសេចក្តីរាយ- ការណ៍មិនត្រឹមត្រូវ និងប្រាសចាកការពិតរបស់អ្នកសារព័ត៌មានខ្លួន ឆ្លុះបញ្ចាំងឱ្យឃើញនូវកង្វះវិជ្ជាជីវៈ ឬភាព លម្អៀងផ្នែកនយោបាយ ឬការបង្កប់ចេតនាបង្អួចកេរ្តិ៍ឈ្មោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង ក្រសែភ្នែកសាធារណមតិដែលទទួលបានព័ត៌មានពីការផ្សាយជាភាសាអង់គ្លេសរបស់ VOD។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងផ្តល់តម្លៃដល់សេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការ បញ្ចេញមតិ។ ក្រសួងរំពឹងចង់បានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានដែល គោរពក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយសម្រាប់ជាប្រយោជន៍ដល់សាធារណមតិ ស្របតាមគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យ។

ផ្ទុយទៅវិញ ការផ្សព្វផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវ និងមិនមានការផ្ទៀងផ្ទាត់ មិនមែនជាសេរីភាព សារព័ត៌មានទេ។ ការផ្សព្វផ្សាយបែបនេះ គឺជាការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់ សារព័ត៌មាន ហើយថែមទាំងបំផ្លាញកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ក៏ដូចជាទំនុកចិត្តរបស់សាធារណមតិ ចំពោះសារព័ត៌មាននោះទៀតផង។ សារព័ត៌មាន VOD ជាភាសាអង់គ្លេស គួរតែដកចេញនូវអត្ថបទព័ត៌មាន ទាំងបួនខាងលើ និងបញ្ឈប់ការរាយការណ៍មិនត្រឹមត្រូវ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងវិជ្ជាជីវៈសារព័ត៌មាន របស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២