នគរបាលខណ្ឌមានបានចល័តម៉ាសុីនធ្វើអត្តសញ្ញាណប័ណ្ណខ្នងផ្ទះ និងទីប្រជុំជនឲ្យគៀកនឹងប្រជាពលរដ្ឋតែម្តងកុំឲ្យពួកគាត់ពិបាក

ភ្នំពេញ:យោងតាមកិច្ចប្រជុំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី ០២ ខែធ្នូ​ ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ អ៊ុក​ បូនីន អធិការនគរបាលខណ្ឌមានជ័យ​ បានដឹកនាំកម្លាំងជំនាញខណ្ឌ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧​ ធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញណបណ្ណសញ្ជាតខ្មែរជូនបងប្អូនប្រជាពលរដ្ឋតាមភូមិ ក្នុងមូលដ្ឋានខណ្ឌមានជ័យ​ ។
ដោយយោងតាមគោលការណ៍ណែនាំរបស់ឯកឧត្តមស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការនគរបាលខណ្ឌដឹកនាំដោយលោក អ៊ុក បូនីនអធិការខណ្ឌមានជ័យបាន
ចល័តម៉ាស៊ីនថតធ្វើអត្តសញ្ញាណប័ណ្ណនេះតាមខ្នងផ្ទះ និងទីប្រជុំជនឲ្យគៀកនឹងប្រជាពលរដ្ឋតែម្តងកុំឲ្យពួកគាត់ពិបាកនឹងធ្វើដំណើរមកធ្វើនៅនគរបាលប៉ុស្តិ៍រដ្ឋបាលយើងដែលពលរដ្ឋគាត់នៅឆ្ងាយ។

លោកអធិការនគរបាលខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលខកខានពុំបានធ្វើអត្តសញ្ញាណប័ណ្ណ រឺក៏ខូច សូមអញ្ជើញទៅធ្វើនៅកន្លែងដែលបងប្អូនរស់នៅ
ដើម្បីសួរព័ត៌មានបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណថ្មី។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមានជ័យ​ដែលសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចុះមកធ្វើមកដល់ខ្នងផ្ទះរបស់ពួកគាត់ បានលើកឡើងថា គាត់មានអារម្មណ៍សប្បាយរីករាយពេលដែលឃើញសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោកអ៊ុក បូនីនអធិការខណ្ឌមានជ័យដឹកនាំកំលាំងប៉ុស្តិ៍ចុះមកធ្វើអត្តសញ្ញាណប័ណ្ណដល់ផ្ទះប្រជាពលរដ្ឋបែបនេះ ។ ប្រជាបានលើកឡើងទៀតថា ការចុះមកធ្វើអត្តសញ្ញាណប័ណ្ណមកដល់ផ្ទះប្រជាពលរដ្ឋនេះគឺមិនមានអស់លុយនោះទេ៕ដោយ:វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២