ជិះកង់មកប្ល.ន់ម៉ូតូ រួចជិះរត់ តែជនរងគ្រោះស្រែកចោរៗប្រជាពលរដ្ឋឃើញជួយដេញចាប់បានវា.យឡើងទ្រ.មខ្លួន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានជិះកង់មកប្លន់យកម៉ូតូពីនារីម្នាក់បានសម្រេច​ ហើយជិះរត់គេចខ្លួន​ តែត្រូវជនរងគ្រោះស្រែកចោរៗផ្អើលដល់ប្រជាពលរដ្ឋជួយដេញចាប់បាន វាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០​ និង២០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ​  ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ (ផ្សារដីថ្មី​) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​    

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់កំពុងអង្គុយលើម៉ូតូប៊ីត​ ពណ៌សលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ1JL-3822 ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មកឈប់ក្បែរម៉ូតូរបស់ខ្លួន​ រួចធ្វើសកម្មភាពច្រានរូបគាត់ធ្លាក់ពីលើម៉ូតូ ហើយជនសង្ស័យបានឡើងជិះម៉ូតូរត់គេចខ្លួនតាមបណ្ដាយផ្លូវស្រេង​ ភ្លាមៗនោះ រូបនាងក៏ស្រែកចោរៗភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ ជួយដេញពីក្រោយរហូតមកដល់ផ្លូវ២១៧ចំណុចមុខការ៉ាសសំាងកាល់តិច​ ទើបចាប់ជនសង្ស័យបាន​ វាយម្នាក់មួយដៃជើង​ឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច​ ។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាបានចុះទៅដល់​ បាននាំជនសង្ស័យ​ និងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ សួរនាំ និងដាក់ពាក្យបណ្ដឹង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

ដោយ​ ៖​វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២