ធាតុអាកាសនៅកម្ពុជាបន្តចុះត្រជាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C

* ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមាមានពី ១៥-១៩ °C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C

* ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C

* អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។

ជាមួយគ្នានេះ ក្រសួងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២