ដឹងតែល្បីកក្រើកហើយពេលនេះ អ្នកប្រយុទ្ធគុនខ្មែរ កំពូលថាមពលឆេមពាន (Kun Khmer Champion)នឹងមកបើកឆាកប្រយុទ្ធគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍TOWN FULL HDTV រៀងរាល់ថ្ងៃទាទិត្យ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន សហការជាមួយស្ថានីយទូរទស្សន៍ TOWN FULL HDTV បានធ្វើសន្និសីទសារពត៌មាន បើកដំណើរការកម្មវិធីអ្នកប្រយុទ្ធគុនខ្មែរ កំពូលថាមពលឆេមពាន (Kun Khmer Champion)ជាផ្លូវការ កាលពីថ្ងៃទី08 ខែមករា ឆ្នាំ2023 នេះ។

ក្នុងពិធីសន្និសីទសារព័ត៌មាននេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ហេង សុឃន អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ លោក ថន ថូ តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន និងលោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយ ស្ថានីយទូរទស្សន៍ TOWN FULL HDTV ។

នេះជាលើកដំបូងហើយ សម្រាប់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានក្នុងការសហការបង្កើតកម្មវិធីប្រដាល់គុនខ្មែរជាមួយស្ថានីយទូរទស្សន៍ថោន។នាឱកាសនោះ ឯកឧត្តម ហេង សុឃន បានលើកឡើងថា នេះជាការចូលរួមចំណែកមួយយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ប្រដាល់គុនខ្មែរក្នុងពេលដែលកម្ពុជាកាន់តែខិតជិតមកដល់ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី32 ។

កម្មវិធីអ្នកប្រយុទ្ធគុនខ្មែរ កំពូលថាមពលឆេមពាន (Kun Khmer Champion)នេះនឹងធ្វើការប្រកួត ក៏ដូចជាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ហ្វេសប៊ុកផេក TOWN FULL HDTV និង Champion Energy Drink រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 11ព្រឹកតទៅ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២