ជនជាតិចិនម្នាក់បើករថយន្តយ៉ាងលឿនជ្រុលទៅបុ.ករថយន្តមួយគ្រឿងទៀតសង ១៦០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិចិន​ បានបើករថយន្តយ៉ាងលឿន​ជ្រុលទៅបុករថយន្តសាំយ៉ុង​ ពីមុខពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០​ និង២០នាទីយប់​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវអក្សរបិត​ (ផ្លូវក្រោយផ្សារទំនើប​ អេនអន១​) ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​   

ប្រភពព័ត៌មានពីសន្ដិសុខដែលប្រចាំការនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្តសាំយ៉ុងមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2R-6906 បានធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម​ ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជាជនជាតិចិន​បានបើករថយន្តម៉ាក់​ SAIC MAXUS​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ 2BC-1586​ ទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿន​ និងរ៉េចង្កូតចូលខុសកន្លងផ្លូវទៅបុករថយន្តសាំយ៉ុង​ចំបញ្ឆិតពីមុខពេញទំហឹង​ បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតពីមុខខាងស្ដាំយ៉ាងដំណំដូចគ្នា​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ​ ។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ បានសហការជាមួយជំនាញចរាចរណ៍ខណ្ឌចំការមន​ ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហ៊ានសិន​ ដោយបុរសជនជាតិចិន​ ព្រមសងថ្លៃខូចខាតទៅលើរថយន្តសាំយ៉ុងចំនួន១៦០០ដុល្លារ​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕​

 

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២