នារីម្នាក់បើករថយន្តបុ.កសួនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលេងរួច

ភ្នំពេញ​ ៖​ នារីម្នាក់បានបើករថយន្តស៊េរីទំនើបខ្វះការប្រុងប្រយ័ត្ន​បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តកល់ជាប់ទៅមុខលេខរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១១ យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវR5 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMG​ មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BP-8996 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ​ ដោយទំនងផ្លូវកោងផង​ និងមេឃកំពុងភ្លៀងផងក៏រេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតអស់ប្រហែល៤ម៉ែត្រ ចំណែករថយន្តកល់ជាប់លើទ្រូងផ្លូវរងការខូចខាត​ និងទៅមុខលែងរួច។

​   

បន្ទាប់ពីកើតហេតុ​ សន្តិសុខក្រុមហ៊ុនបានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តបង្កចុះមកដល់កន្លែងកើតហេតុ សម្របសម្រួលគ្នាជាមួយខាងភាគីក្រុមហ៊ុន ។ បន្ទាប់មកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបង្កបានចេញសំណងថ្លៃការខូចខាតទៅឲ្យខាងភាគីក្រុមហ៊ុន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចក៏ហៅរថយន្តមកស្ទូចចេញពីទ្រូងផ្លូវ បើករថយន្តទាំងបែកកង់ខាងឆ្វេងបន្តដំណើរទៅមុខបាត់​ ៕

 

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២