បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុ.ករង្វង់មូលបោ.កក្បាលស្លា.ប់ភ្លាមៗ

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ខណៈមេឃកំពុងតែភ្លៀងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករង្វង់មូលដែលទើបតែសាងសង់មិនមានសញ្ញាចំណាំង​ផ្លាត ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១០យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣​ នៅចំណុចរង្វង់មូលជិតគល់ស្ពានអាកាសជម្ពូវ័ន តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះហៅផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

​    

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញានោះទេ​ ដោយស្លៀកពាក់អាវយឺតពណ៌ខ្មៅស្លៀកខោកាប៊ូយ ពណ៌ខ្មៅ ពាក់ស្បែកជើងប៉ាត់តាពណ៌ដី សម្បុរកម្ពស់ប្រហែលមួយម៉ែត្រ៧០ ជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JO.4144 ។

​   

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូង យ៉ាងលឿនក៏បានជ្រុល ទៅបុកខឿនថ្មរង្វង់មូលដែលគេសាងសង់មិនទាន់រួចមិនទាន់មាន ភ្លើងបំភ្លើងផ្លូវមិនទាន់មានចំណាំងផ្លាត គួបផ្សំមេឃកំពង់តែភ្លៀង និងងងឹតផងនោះបណ្ដាលឱ្យ បែកមួកសុវត្តិភាពបែកក្បាលបាក់ករស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ចំណែកឯម៉ូតូគឺបាក់កង់ខាងមុខខ្ទេច។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជា​បណ្ដោះអាសន្ន​ ។ ចំណែកឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី​នាពេលក្រោយ ៕​

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២