អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ពីបទកិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយកិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការសម្អាតប្រាក់។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែមករា នេះថា អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “យើងបានប្រកាសឃាត់ខ្លួនកាលពីម្សិលមិញហើយ (១០ មករា) ហើយយើងស៊ើបអង្កេតរឿងនេះ អស់១២, ១៣ខែដែរ ។ ហើយយើងងគិតថា ម៉ោងនេះគាត់កំពុងនៅមុខព្រះរាជអាជ្ញាហើយ”៕

ដោយ៖ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២