ផ្ទុះបំពង់ទុយោបូមខ្សាច់ ខួងចោះក្រោមដី កាត់ទទឹងផ្លូវជាតិលេខ២ បណ្តាលឱ្យថ្នល់កៅស៊ូប៉ោងឡើងលើ ដូចខ្នងអណ្ដើក

ផ្ទុះបំពង់ទុយោបូមខ្សាច់របស់ក្រុមហ៊ុនឯកជនមួយ ដែល បានខួងចោះក្រោមដី កាត់ទទឹងផ្លូវជាតិលេខ២ បណ្ដាលឲ្យថ្នល់កៅស៊ូប៉ោងប៉ោងឡើងលើ ដូចខ្នងអណ្ដើក និងហូរហៀរខ្សាច់ពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៦ និង២០ នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅត្រង់ចំណុចជិតសាលាអន្តរជាតិ អេស៊ីអ៊ី (ACE)លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២