ACU ៖  មន្រ្តីចំនួន. ១៨ ៥៥៣រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៣នេះ ចំពោះលទ្ធផលប្រចាំថ្ងៃ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក – ១២ថ្ងៃត្រង់មានមន្រ្តីចំនួនសរុប១៨ ៥៥៣រូបបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់ហើយ។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ថា៖”គិត ត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ២៤៣ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៨៥៥៣រូប ស្មើនឹង ៨១.០៥ភាគរយ នៃចំនួនត្រូវប្រកាសសរុប ២២៨៦៤រូប”។

គួរបញ្ជាក់ផងដែរថា៖ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២