ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបត្រូវបានតភ្ជាប់តួស្ពានរួចហើយ នាថ្ងៃនេះ ដែលគ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅដើមខែមេសា ខាងមុខនេះ​

ស្ពានបេតុខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពានហើយនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ដែលគ្រោងនឹងបញ្ចប់ការស្ថាបនាទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣នេះ។

ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត ។

ស្ពានបេតុងខ្សែកាប​នេះ​មាន​ប្រវែង ៩២២ ម៉ែត្រ និង​ទទឹង ២០,៥ ម៉ែត្រ។ ស្ពាន​នេះ​ក៏មាន​ផ្លូវ​ថ្មើរជើង​ប្រវែង ១,២៥ ម៉ែត្រ​នៅ​សងខាង​ស្ពាន​ផងដែរ​។ ការ​សាងសង់ស្ពាន​​នេះ​ ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ក្រុមហ៊ុន OCIC ជាមួយនឹង​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​។

អាជ្ញាធរបានបញ្ជាក់ថា ស្ពាននេះនឹងជួយសម្រួលចរាចរណ៍ និងផ្តល់ផ្លូវត្រង់ពីផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ព្រមទាំងផ្តល់ផ្លូវថ្មីទៅកាន់កីឡដ្ឋានមរតកតេជោផងដែរ ៕

      

ដោយ៖ សំណាង

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២