បុរសម្នាក់ត្រូវបានរថយន្តធុនធំបើកបុ.ករួចកិ.នពីលើ បណ្តាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកដីមួយគ្រឿង បើកទៅបុកបណ្តាលឲ្យដួលរួចកិនពីលើ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថុល សុធា មានអាយុជាង៣០ឆ្នាំ រស់នៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FN-6958 បើកបរដោយបុរសរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រង ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុនៅគល់ស្ពានអាកាសចោមចៅ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរ តាមបណ្តោយផ្លូវវេងស្រេងទិសដៅពីត្បូងមកជើង ស្របគ្នាក្នុងល្បឿនលឿន បានកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលរួចកិនពីលើចំក្បាលបុរសរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើយហេតុ ចំណែករថយន្តបង្កបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២