ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឱ្យលោកខាងលិចបញ្ជូនអាវុធធុនធ្ងន់មកឱ្យខ្លួនដើម្បីទប់ទល់ការវាយប្រហាររបស់រុស្សីលើទីក្រុងឧស្សាហកម្ម Dnipro

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានអាវុធធុនធ្ងន់ពីលោកខាងលិចប្រឈមមុខនឹងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើទីក្រុងឧស្សាហកម្ម Dnipro ហើយបានសរសើរចក្រភពអង់គ្លេសដែលបានសម្រេចចិត្តបញ្ជូនពួកគេរួចហើយ។

ប្រធានាធិបតីវ័យ 44 ឆ្នាំរូបនេះបាននិយាយនៅក្នុងវីដេអូប្រចាំថ្ងៃរបស់គាត់កាលពីល្ងាចថ្ងៃចន្ទថា “កញ្ចប់ជំនួយការពារជាតិថ្មីមួយត្រូវបានប្រកាស – អ្វីដែលត្រូវការគឺ រថក្រោះប្រយុទ្ធសំខាន់ៗ រថពាសដែក និងកាំភ្លើងធំ” ។

លោកបាននិយាយថា លោករំពឹងថា នឹងមានការសម្រេចចិត្តលើការផ្តល់អាវុធបន្ថែមទៀតពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃចន្ទ និងសន្និសីទក្រុមទំនាក់ទំនងអ៊ុយក្រែននៅទីក្រុង Ramstein ដែលនឹងត្រូវជួបនៅថ្ងៃសុក្រនៅឯមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។

យោងតាមលោក Zelensky មនុស្សប្រហែល 40 នាក់បានស្លាប់នៅពេលដែលកាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុងឧស្សាហកម្ម Dnipro កាលពីចុងសប្តាហ៍។ មនុស្ស​ប្រហែល​១០នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​កំពុង​បាត់​ខ្លួន។ លោកប្រធានាធិបតីបាននិយាយថា ប្រទេសអ៊ុយក្រែននឹងធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីស្វែងរកពិរុទ្ធជន និងនាំពួកគេមកកាត់ទោស។

ទន្ទឹមនឹងនោះ លោកប្រធានាធិបតីបានជំរុញឱ្យលោកខាងលិចប្រញាប់ប្រញាល់ដឹកជញ្ជូនរថក្រោះដែលចង់បានមកកាន់ប្រទេសអ៊ុយក្រែន។ Zelensky បានចង្អុលបង្ហាញពីការប្រមូលផ្តុំកងទ័ពរុស្ស៊ីយ៉ាងខ្លាំងនៅក្នុងតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ជាពិសេសនៅជុំវិញទីក្រុង Bakhmut និង Soledar ប៉ុន្តែក៏មាននៅភាគខាងត្បូងអ៊ុយក្រែនផងដែរ។ លោកប្រធានាធិបតីបាននិយាយថា “យើងនឹងឃើញអ្វីដែលរុស្ស៊ីកំពុងរៀបចំនៅទីនេះ” ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២